ស្លាប់ ៤ នាក់ និងបាត់ខ្លួន ១ នាក់ក្នុងឧប្បត្តិហេតុធ្លាក់ឡានចូលទន្លេនៅប្រទេសមីយ៉ាន់ម៉ា

//s9.kh1.co/66/6601ae97940d3140f7a79a2e580aa37224260cae.jpg
សង្គម

 ១៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃច័ន្ទនេះថាមនុស្ស ៤ នាក់បានស្លាប់និងម្នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា

យ៉ាំងហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្ស ៤ នាក់បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតភូមិ Naunghin នៃស្រុក Muse នៅវេលាម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ។

រថយន្តមួយគ្រឿងដែលផ្ទុកមនុស្ស ៧ នាក់បានធ្លាក់ពីទូកចូលទន្លេ Shweli នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត។ អ្នកបើកបរ និងស្ត្រី ២ នាក់បានគេចចេញពីរថយន្តដែលលិចនោះរួច ប៉ុន្តែម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជាមួយគ្នានេះដែរមានស្ត្រី ៣ នាក់ និងក្មេងម្នាក់ទៀតត្រូវបានគេសន្និដ្ឋានថាបានជាប់នៅក្នុងរថយន្ត។ សាកសពស្ត្រី ៣ នាក់ត្រូវបានរកឃើញនៅម៉ោង ១ រសៀលម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ និងក្មេងម្នាក់ទៀតនៅតែបាត់ខ្លួន ហើយប្រតិបត្តិការស្រាវជ្រាវស្វែងរកនៅតែបន្ត៕

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T