វីដេអូច្រៀង Cover ខ្លីរបស់ Rosé ត្រូវបាន Shakira ដែលជាម្ចាស់ដើម ពេញចិត្តខ្លាំងដល់ថ្នាក់នេះ!

//s9.kh1.co/7b/7bf82c12f884f169850bfc31db245fad9a7c49d1.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង ឡាទីន Shakira បានបង្ហោះសារពោលសរសើរ សមាជិកក្រុម BLACKPINK ក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួន បន្ទាប់ពីសមាជិកក្រុមចម្រៀង Kpop រូបនេះ បានច្រៀង Cover បទចម្រៀងរបស់នាង។

កូរ៉េខាងត្បូង៖  នៅថ្ងៃទី ១៨ ខែតុលា នៅលើកញ្ចក់ទូរទស្សនិ៍ JTBC ក្នុងកម្មវិធីកម្សាន្តល្បី ប្រចាំប្រទេសកូរ៉េ Knowing Brothers ជាកន្លែងដែលសមាជិក Rosé ក្រុម BLACKPINK បានច្រៀងបទចម្រៀង របស់តារាចម្រៀងល្បីឡាទីន ដែលគេស្គាល់ជាថា Shakira

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនោះ សមាជិកដែលមានសម្លេងលេចធ្លោមួយរូបនេះ​ បាន cover ចម្រៀងដែលមានចំណងជើងថា Waka Waka (This Time for Africa) ដែលជាចម្រៀងផ្លូវការ នៃព្រឹត្តិការណ៍ FIFA World Cup ក្នុងឆ្នាំ ២០១០

ក្នុងកំឡុងពេលសម្តែង Rosé បានធ្វើឱ្យអ្នកគាំទ្រ នៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយសម្លេងធ្ងន់ ហើយធំ របស់តារាស្រីរូបនេះ ដែលធ្វើត្រាប់តាម Shakira ដោយវីដេអូខ្លីមួយនេះ មានអ្នកចូលទស្សនាក្នុង យូធ្យូបជាង ២លានដងឯណោះ ក្នុងរយៈពេលខ្លី។

ទោះបីជាយ៉ាងនេះក្តី វីដេអូខ្លីមួយនេះ បានធ្វើឲ្យម្ចាស់បទប្រទះឃើញ នាងថែមទាំងបានយកទៅចែករំលែកបន្ត នៅលើគណនីបណ្តាញសង្គមមួយចំនួនរបស់នាង ដែលមានទាំង Twitter និង Instagram

មិនត្រឹមតែប៉ុណ្ណោះនាងបានលើកឡើងថា ៖

Wow! ខ្ញុំពិតជាចូលចិត្ត ពេលឃើញអ្នកធ្វើច្រៀងបែបនេះ! ពិតជាគួរឱ្យស្រលាញ់! សូមអរគុណ Rosé  ស្រលាញ់សក់របស់អ្នក!

Shakira

លើសពីនេះទៀត បន្ទាប់ពីឃើញការ បង្ហោះរបស់ Shakira មួយនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរ មានក្ដីរំភើបចិត្តជាក្រៃលែង និងសង្ឃឹម ទុកថា Idol របស់ពួកគេ នឹងមានការសហការគ្នាឆាប់ៗផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Rosé
Rosé
Shakira
Shakira
Shakira
Shakira
Shakira បានបង្ហោះក្នុងគណនី Twitter
Shakira បានបង្ហោះក្នុងគណនី Twitter
Shakira បានបង្ហោះក្នុងគណនី IG
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T