រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង និងភរិយារបស់លោក ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

//s9.kh1.co/c4/c4b26b2c79b0e3cf7d31bc9cc717ac702e50dd36.jpg
សង្គម

 ១៩-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មន្រ្តីសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថារដ្ឋមន្រ្តីសុខាភិបាលរបស់លោក Zweli Mkhize និងភរិយារបស់លោកបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺ COVID-១៩

អាហ្វ្រិកខាងត្បូង៖​ មន្រ្តីសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា រដ្ឋមន្រ្តីសុខាភិបាលរបស់លោក Zweli Mkhize និងភរិយារបស់លោកបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mkhize ត្រូវបានគេដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ ឥឡូវនេះខ្ញុំកំពុងសម្រាកនៅឯផ្ទះ ទាំងប្រពន្ធខ្ញុំ និងខ្ញុំនៅតែមានសុទិដ្ឋិនិយមថាយើងនឹងជាសះស្បើយពីជំងឺនេះ”។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវបានធ្វើតេស្តកាលពីថ្ងៃសៅរ៍បន្ទាប់ពីបង្ហាញរោគសញ្ញាដំបូង។

ចំនួនករណីឆ្លងជំងឺ COVID-១៩  នៅក្នុងប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតនៅទ្វីបអាហ្វ្រិកដោយបានកើនឡើងដល់ ៧០០,០០ នាក់កាលពីថ្ងៃសុក្រចាប់តាំងពីករណីដំបូងត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅក្នុងខែមីនាឆ្នាំនេះ។

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់រដ្ឋាភិបាលនៅថ្ងៃចន្ទនេះ ប្រទេសអាហ្វ្រិកខាងត្បូងមានអ្នកឆ្លងជំងឺ COVID-១៩ សរុបចំនួន ៧០៣.៧៩៣ ករណី និងមានអ្នកស្លាប់ចំនួន ១៨,៤៧១ នាក់៕

 រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize 
 រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize 
 រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize 
 រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize 
  រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize និង ភរិយា  
  រដ្ឋមន្រ្តីសុខាភិបាលលោក Zweli Mkhize និង ភរិយា  

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T