ម្ដាយមិនសូវហត់ មានត្រឹមតែសត្វចិញ្ចឹមពីរក្បាលនេះ ក៏អាចជួយសម្រួលការមើលថែកូនបានខ្លះ (មានវីដេអូ)

//s9.kh1.co/67/67e79bd20c76e8817a4e2281817c31ed924320ca.png
សង្គម

 ១៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីតូចចិនម្នាក់ បានបង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងឆ្មា និងសុនខយ៉ាងខ្លាំង ដែលតែងតែនៅក្បែរគ្នាជានិច្ច។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការស្រលាញ់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយ នូវសកម្មភាពក្មេងស្រីតូចម្នាក់ អាយុ៣ឆ្នាំ គេងជាមួយនឹងសត្វឆ្មា រួមទាំងសុនខ យ៉ាងមានភាពកក់ក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយអាណាព្យាបាលរបស់ក្មេងស្រីផ្ទាល់ ដែលរស់នៅក្នុងខេត្ត Heilongjiang នៃប្រទេសចិន ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ក្មេងស្រីតូច បានដាក់ខ្លួនគេងនៅចំចន្លោះកណ្ដាល ដែលអមសងខាងដោយឆ្មា និងសុនខ។ បន្ទាប់មក សុនខក៏បានដាក់ក្រញាំរបស់វាទៅលើខ្លួនក្មេងស្រី ដែលមើលទៅហាក់ដូចជាកំពុងតែឱបអីចឹង។

បើងាកទៅកាន់រូបភាពប៉ុន្មានសន្លឹកវិញ បង្ហាញឲ្យឃើញដែរថា សុនខ និងឆ្មា តែងតែនៅក្បែរក្មេងស្រីតូចជានិច្ច ដោយមានការលេងជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺ ហើយថែមទាំងអង្គុយស្ដាប់ ក្មេងស្រីតូចនិយាយរៀបរាប់ពីអ្វីទៀតផង។

នៅក្នុងសារបង្ហោះទៅលើបណ្ដាញសង្គម ស្ត្រីជាម្ដាយបានសរសេររៀបរាប់ថា៖

ចាប់តាំងពីខ្ញុំមានកូនមក សុនខរបស់ខ្ញុំឈប់បំផ្លាញគ្រឿងសង្ហារឹម និងឆ្មាឈប់ខ្វាចជញ្ជាំងទៀតហើយ។ វាពិតជាអស្ចារ្យណាស់!

សាររបស់ស្ត្រីជាម្ដាយ

យ៉ាងណាមិញ ក្មេងស្រីតូចខាងលើនេះ ទទួលបានភាពល្បីល្បាញនៅលើបណ្ដាញសង្គម តាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលម្ដាយតែងតែបង្ហោះវីដេអូ បង្ហាញពីភាពស្និទ្ធស្នាលរវាងកូនស្រី និងសត្វចិញ្ចឹម។ ហើយឥឡូវនេះ គណនីបណ្ដាញសង្គម Tik Tok របស់ស្ត្រីជាម្ដាយមានអ្នកតាមដានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
ក្មេងស្រីតូច និងសត្វចិញ្ចឹមទាំងពីរក្បាល
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T