ការតាមស្មើរបស់ West Ham ធ្វើឱ្យ Spurs ខកចិត្តជាខ្លាំងត្រង់គ្រាប់បាល់មួយនេះ

//s9.kh1.co/7c/7c5c5a4ddb08b1a9b59f6a49c7a2c5289f63b5d5.jpg
កីទ្បា

 ១៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុម West Ham ប្រើពេលត្រឹមតែ១០នាទីចុងក្រោយនៃការប្រកួតប៉ុណ្ណោះដើម្បីតាមស្មើក្រុម Tottenham ដោយលទ្ធផល 3-3 នៅក្របខ័ណ្ឌ Premier League។

ក្រុម West Ham ប្រើពេលត្រឹមតែ១០នាទីចុងក្រោយនៃការប្រកួតប៉ុណ្ណោះដើម្បីតាមស្មើក្រុម Tottenham ដោយលទ្ធផល ៣-៣ នៅក្របខណ្ឌ Premier League។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមាន់ខ្នាយមាសចាប់ផ្ដើមការប្រកួតបានយ៉ាងល្អ ដោយរកគ្រាប់បាល់បាន៣គ្រាប់នៅ១៦នាទីដំបូងនៃការប្រកួត ដោយមួយគ្រាប់រកបានដោយ Heung-Min Son និង ២គ្រាប់ទៀតរកបានដោយ Harry Kane។

ក្រុម Tottenham និងក្រុម West Ham
ក្រុម Tottenham និងក្រុម West Ham

ប៉ុន្ដែក្រុមរបស់លោក Jose Mourinho មិនអាចក្រសោបយកបានបីពិន្ទុសម្រាប់ការប្រកួតនេះទេ បន្ទាប់ពីការតែតបញ្ចូលទីរបស់ Fabian Balbuena មុនពេលដែល Davinson Sanchez របស់ក្រុម Spurs ធ្វើឱ្យបាល់ចូលទីខ្លួនឯង ហើយ Manuel Lanzini បានស៊ុតពីចំងាយតាមស្មើឱ្យក្រុម West Ham បានសម្រេចនៅនាទី ៩០+៤។

ក្រុម Tottenham និងក្រុម West Ham
ក្រុម Tottenham និងក្រុម West Ham

ដោយឡែក Gareth Bale ដែលបង្ហាញខ្លួនក្នុងការប្រកួតលើកដំបូងសម្រាប់ក្រុមខ្នាយមាស ចាប់តាំងពីផ្ទេរមកពី Real Madrid បានខកឱកាសក្នុងការរកគ្រាប់បាល់ មុនពេល Lanzini ស៊ុតបញ្ចូលទីតាមស្មើឱ្យ West Ham៕

ក្រុម West Ham
ក្រុម West Ham
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T