Van Dijk អាចនឹងអវត្តមានរយៈពេលច្រើនខែសម្រាប់ក្រុម Liverpool ក្រោយជួបបញ្ហានេះ

//s9.kh1.co/e9/e929a50e96ac67ebd73b5215866473aa302b47e5.jpg
កីទ្បា

 ១៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Virgil van Dijk នឹងទទួលការវះកាត់ជង្គង់ នេះបន្ទាប់ពីការស្កេនបានបញ្ជាក់ថាខ្សែការពាររបស់ Liverpool បានរងរបួសសរសៃពួរសាច់ដុំ ACL អំឡុងពេលប្រកួតស្មើ ២-២ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Everton ។

កីឡាករ Virgil van Dijk នឹងទទួលការវះកាត់ជង្គង់ បន្ទាប់ពីការស្កេនបានបញ្ជាក់ថា ខ្សែការពាររបស់ Liverpool បានរងរបួសសរសៃពួរសាច់ដុំ ACL អំឡុងពេលប្រកួតស្មើ ២-២ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Everton ។ Van Dijk បានរងរបួសនៅនាទីទី ៥ បន្ទាប់ពីមានការប្រជែងគ្នាពីសំណាក់អ្នកចាំទី Jordan Pickford របស់ក្រុម Everton ដែលមិនត្រូវបានពិន័យ ដោយអាជ្ញាកណ្តាលលោក Michael Oliver និងមន្ត្រី VAR នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Van Dijk ពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទីរបស់ Everton Jordan Pickford
កីឡាករ  Van Dijk ពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទីរបស់ Everton Jordan Pickford

គួរឱ្យជម្រាបផងដែរថា ទោះបីជា Van Dijk អាចដើរចេញពីទីលានក្រោយពីការព្យាបាលដោយក្រុមគ្រូពេទ្យរបស់ Liverpool ក៏ដោយ ក៏ការស្កេនបានបញ្ជាក់ថា កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានរងការខូចខាតសរសៃពួរសាច់ដុំ ACL នៅក្នុងហេតុការណ៍នេះ ហើយជាលទ្ធផលវាប្រឈមនឹងការខកខានការប្រកួតជាច្រើនខែសម្រាប់ Liverpool ថែមទៀតផង៕

កីឡាករ  Van Dijk ជាមួយគ្រូពេទ្យកំពុងេពិនិត្យរបួស
កីឡាករ Van Dijk ជាមួយគ្រូពេទ្យកំពុងេពិនិត្យរបួស

ប្រភព ៖ ESPN

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T