សម័យកូរ៉ូណា! ទាំងអ្នកច្រៀង និងអ្នកទស្សនា តម្រូវឲ្យនៅក្នុងបាល់ផ្លាស្ទិក ដើម្បីកុំឲ្យឆ្លងវីរុស (មានវីដេអូ)

//s9.kh1.co/1c/1c7a622e99408f211df9545ed563a3596a529efd.jpg
សង្គម

 ១៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប្រគុំតន្ដ្រីមួយនៅសហរដ្ឋអាមេរិក តម្រូវឲ្យក្រុមអ្នកច្រៀង និងអ្នកទស្សនានៅក្នុងបាល់ប្លាស្ទិក ដើម្បីរក្សាគម្លាតសង្គម។

អាមេរិក៖ កូវីដ-១៩ គឺជំងឺរាតត្បាតគួរឲ្យខ្លាចបំផុតសម្រាប់ឆ្នាំ២០២០នេះ វាបានសម្លាប់ និងចម្លងមនុស្សរាប់លាននាក់ជុំវិញពិភពលោក មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែព្រឹត្ដិការណ៍តូចធំនានា ក៏ត្រូវហាមមិនឲ្យប្រារព្ធផងដែរ។ តែយ៉ាងណាក្ដី មួយរយៈចុងក្រោយនេះ គេឃើញថាមានកម្មវិធី ឬព្រឹត្ដិការណ៍មួយចំនួនត្រូវបានដំណើរការឡើងវិញហើយ ប៉ុន្ដែក៏ត្រូវមានវិធានការការពារផងដែរ។ ជាក់ស្ដែង ការប្រគុំតន្ដ្រីមួយនៅសហរដ្ឋអាមេរិក តម្រូវឲ្យក្រុមអ្នកច្រៀង និងអ្នកទស្សនានៅក្នុងបាល់ប្លាស្ទិក ដើម្បីរក្សាគម្លាតសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្ដែង ដែលមានអ្នកចូលរួមចំនួន១០០នាក់ គឺជាព្រឹត្ដិការណ៍ដែលគេចាត់ទុកជាការសាកល្បង សម្រាប់ការប្រគុំតន្ដ្រីនាពេលអនាគត ចំពេលមានជំងឺកូវីដ-១៩រាតត្បាត និងជាផ្នែកមួយនៃការថតវីដេអូចម្រៀងថ្មីរបស់ក្រុមតន្រ្ដីរ៉ក The Flaming Lips ផងដែរ។

ក្រុមនេះ មកពីទីក្រុងអូក្លាហូម៉ា បានធ្វើការសម្ដែងចម្រៀងចំនួនពីរបទ ពីអាល់ប៊ុមថ្មីរបស់ពួកគេ​ឈ្មោះ American Head កាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅឯឆាកតន្ដ្រីក្នុងស្រុកមួយកន្លែង ដែលជាធម្មតាអាចផ្ទុកអ្នកទស្សនារហូតដល់ទៅ៣,៥០០នាក់ឯណោះ។ ហើយគំនិតនៃការរៀបចំបែបនេះ ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធី The Late Show តាំងពីខែឧសភាមកម្ល៉េះ។

លោក Wayne Coyne ដែលជាអ្នកចែករំលែកឃ្លីបវីដេអូ និងរូបភាពនៃការប្រគុំតន្ដ្រី បាននិយាយថា៖

ខ្ញុំចូលចិត្ដរបៀបនេះណាស់ ពីព្រោះយើងអាចរីករាយតាមដែលយើងចង់បាន និងស្រែកតាមចិត្ដចង់ គ្រាន់តែមិនអាចប៉ះពាល់អ្នកនៅជិតៗយើងតែប៉ុណ្ណោះ។ ដូច្នេះ វាគ្មានបញ្ហាអ្វីទេ ទោះយើងភ្លេចការពារខ្លួនក៏ដោយ។ ខ្ញុំគិតថាយើងធ្វើបែបនេះ គឺមានសុវត្ថិភាពបំផុត៕

លោក Wayne Coyne

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប៉ាល់ផ្លាស្ទិក ពេលមិនទាន់ផ្លុំខ្យល់
ប៉ាល់ផ្លាស្ទិក ពេលមិនទាន់ផ្លុំខ្យល់
ការប្រគុំតន្ដ្រី
ការប្រគុំតន្ដ្រី
ការប្រគុំតន្ដ្រី
ការប្រគុំតន្ដ្រី
ការប្រគុំតន្ដ្រី
ការប្រគុំតន្ដ្រី
វីដេអូពីការសម្ដែងកាលពីថ្មីៗនេះ
វីដេអូពីការសម្ដែងកាលពីខែឧសភា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T