ជឿជាក់ខ្លាំង Rose ចង់ដាក់ពាក្យប្រកួត Miss Universe Cambodia?

//s9.kh1.co/4a/4a9ef3fe4bda4876a20a600bb59f8bff5b55f44d.png
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទន្ទឹមនឹងការគាំទ្រពីសំណាក់ហ្វេនៗ ជាមួយនឹងសមត្ថភាពក្នុងវិថីសិល្បៈ អមជាមួយរូបសម្រស់ស្រស់សោភា Rose បានទម្លាយអារម្មណ៍ថា​ រូបនាងមានបំណង ដាក់ពាក្យចូលប្រកួតMiss Universe Cambodia។

ភ្នំពេញ៖ ជាការពិត តារាសម្តែងស្រី កញ្ញា An NaRose  បានធ្វើឲ្យមហាជន ចាប់អារម្មណ៍កាន់តែខ្លាំង ជាមួយទេពកោសល្យសិល្បៈ របស់កញ្ញា មិនថាត្រឹមតែជាតារាសម្តែង​នោះ ដោយ ថ្មីៗនេះ តារាស្រីរូបនេះ​ ថែមទាំងបានចេញចម្រៀងជាហូរហែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ទន្ទឹមនឹងនេះដែរ  តារាស្រីស៊ីចស៊ីមួយរូបនេះ ត្រូវបានទាក់ទាញពីមហាជនថែមមួយកម្រិតទៀត ជាមួយការតុងតែង យ៉ាងស្រស់ស្អាតស្រស់សោភា  ជាពិសេសនោះ  រូបសម្រស់នៅក្នុងវ័យ២៧ឆ្នាំតែម្តង ជាមួយនឹងការបង្ហោះ រូបភាពជាច្រើនសន្លឹក បង្ហាញពីរូបសម្រស់ធម្មជាតិ របស់នាងផងដែរ។

យ៉ាងណាមិញ​ ជាក់ស្ដែងកាលពីថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពស៊ិចស៊ីមួយសន្លឹក អមជាមួយសារទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ដែលមានបំណងចង់ចូលរួមចូលប្រកួត Miss Universe Cambodia ដោយបានពោលពាក្យប៉ុន្មានថា៖

Roseគិតថាចង់ទៅប្រកួត Miss Universe Cambodia តើមានបងប្អូនគាំទ្រអត់ ព្រោះសម្រស់Roseធម្មជាតិ

An Na Rose

បន្ទាប់ពីកញ្ញា An Na Rose បង្ហោះសារ ទម្លាយអារម្មណ៍ពិតរបស់ខ្លួនបែបនេះ​ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ក៏បានបញ្ចេញមតិជាហូរហែរ តាមរយៈក្រោមរូបភាពរបស់កញ្ញា។ យ៉ាងណាមិញ តើប្រិយមិត្តគាំទ្រដែរឬទេ បើតារាស្រីរូបនេះ ដាក់ពាក្យចូលប្រកួតពិតមែននោះ?៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
  កញ្ញា An NaRose
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T