បាត់មុខយូរ ពេលនេះអតីត Freshie Boy លេខ១ ថៃ នរៈពិទូ បួសធ្វើជាព្រះសង្ឃ

//s9.kh1.co/64/64360770e178cfd2b5d60ba431f02b318f52d900.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយបាត់មុខមួយរយៈធំពីវិស័យសិល្បៈ Freshie Boy លេខ១ ឆ្នាំ ២០០៦ លោកបង ថៃ នរៈពិទូ បានទៅបួសធ្វើជាព្រះសង្ឃ។

ភ្នំពេញ៖ លោកបង ថៃ នរៈពិទូ ជាសិល្បករមួយរូប ដែលធ្លាប់ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈកាលអំឡុងឆ្នាំ ២០០០ ជាង ដោយអតីត Freshie Boy លេខ១ ឆ្នាំ ២០០៦ រូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើស្នាដៃសម្ដែងភាពយន្ត និងសរសើរពីស្នាដៃលោកបងគ្រប់ៗគ្នា។ ក្នុងនោះដែរ បើទោះបី បច្ចុប្បន្ន អតីតតារារូបនេះ ស្ងាត់ពីការងារសិល្បៈ តែក៏នៅមានអ្នកគាំទ្រចង់ដឹង ចង់លឺពីជីវិតឯកជន និងការរស់នៅប្រចាំថ្ងៃជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ លោកបង ថៃ នរៈពិទូ បានសម្រេចចិត្តបួសធ្វើជាព្រសង្ឃ តាមពុទ្ធសាសនាផងដែរ ក្នុងនោះដែរ បន្ទាប់ពីសម្រេចបំណង បួសធ្វើជាព្រះសង្ឃរួចមក លោកបង ហាក់ជាមានទឹកមុខស្រស់ស្រាយ​ និងស្ងៀមស្ងាត់ ម្យ៉ាងវិញទៀត ដោយនៅលើគណនីរបស់លោកបង បានបង្ហោះរូបភាពពេលបួសធ្វើជាព្រះសង្ឃ បង្ហាញនៅចិត្តជ្រះថ្លា ដើរតាមព្រះធម៌ តាមព្រះពុទ្ធសាសនាផងដែរ។

លើសពីនេះទៅទៀត បន្ទាប់ពីលោកបងបានបួសជាព្រះសង្ឃ ក៏មិនទាន់មានអ្នកណាប្រាប់ឲ្យដឹងនៅឡើយថា បួសដើម្បីសងគុណឪពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តងនោះទេ។ ទន្ទឹមនឹងបួសនេះ លោកបងក៏មិនទាន់បានបង្ហើបប្រាប់ពីពេលវេលា ថ្ងៃណានឹងសឹកវិញនៅឡើយនោះទេ។

តួយ៉ាង រូបភាពជាច្រើនសន្លឹករបស់លោកបង បានបង្ហាញឲ្យឃើញថា លោកបងពិតជាកំពុងមានសេចក្ដីសុខជាមួយផ្លូវធម៌ ដែលលោកបងបានសម្រចចិត្ដដើរលើមាគ៌ានៃព្រះពុទ្ធសាសនាបែបនេះ។ ក្រោយទស្សនិជន និងហ្វេនបានដឹងថា អតីត Freshie Boy លេខ១រូបនេះ បួសជាព្រះសង្ឃរួចមក ពួកគេបានសម្ដែងនៅក្ដីរំភើប ជាមួយការសម្រេចចិត្តរបស់លោកបងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
លោកបង ថៃ នរៈពិទូ 
ថៃ នរៈពិទូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T