មិនគួរឲ្យជឿ! West Ham អាចវាយបកបាន៣គ្រាប់ តាមស្មើ Spurs នៅ១០នាទីចុងក្រោយ (មានវីដេអូ)

//s9.kh1.co/c0/c0cfcc37b7419b6a110bb055f1dbfd8d44336771.jpg
កីទ្បា

 ១៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs ៣-៣ West Ham

អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ជាមួយក្រុមញញួរយក្ស West Ham ក្រោយភ្លាត់ឲ្យក្រុមភ្ញៀវ តាមស្មើដល់ទៅ៣គ្រាប់ នៅ១០នាទីចុងម៉ោង កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹម១៦នាទីដំបូងក្នុងតង់ទី១ Spurs មានឱកាសនាំមុខ មុនដល់ទៅ៣គ្រាប់ ក្នុងនោះម្ចាស់អាវលេខ៧ Heung-Min Son រកបាននៅនាទី១ ខណៈខ្សែប្រយុទ្ធ Harry Kane ធ្វើបាន២គ្រាប់ នៅនាទីទី៨ និង ១៦។

Kane ពាក់លេខ១០
Kane ពាក់លេខ១០

ជាមួយគ្នានេះ កាលពីម្សិលមិញ ក៏ជាប្រកួតដំបូងរបស់ Gareth Bale ក្នុងការវិលត្រឡប់មកចូលរួមជាមួយ Spurs វិញផងដែរ។ យ៉ាងណាមិញ ក្រោយពីជម្រើសជាតិវែលស៍រូបនេះ ប្ដូរចូលនៅនាទីទី៧២មក អ្វីៗក៏មានការប្រែប្រួល ហើយរឿងមិនគួរឲ្យជឿក៏ចាប់ផ្ដើមកើតមានឡើង។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

ជាក់ស្ដែងនៅនាទីទី៨២ ក្រុម West Ham តដៃបាន១គ្រាប់ ធ្វើបានតាមរយៈខ្សែការពារ Fabian Balbuena ខណៈរំលេងបានត្រឹម៣នាទី ក្រុមលោក David Moyes ក៏បន្ថែមបានគ្រាប់ទី២ ដែលជាការភ្លាត់ ធ្វើឲ្យចូលទីរបស់ខ្សែការពារក្រុមម្ចាស់ផ្ទះ កីឡាករ Davinson Sanchez។ លុះកៀកនឹងបញ្ចប់ការប្រកួត នៅនាទីទី៩៤ កីឡាករ Manuel Lazini បានស៊ុតពីលើដំបូលទូកចូលមុំ៩០យ៉ាងអស្ចារ្យ ជួយ West Ham តាមស្មើ Spurs ៣ទល់នឹង៣។

  កីឡាករ Manuel Lazini
  កីឡាករ Manuel Lazini
ក្រុម West Ham
ក្រុម West Ham

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលស្មើនេះ Spurs នៅបន្តឈរលេខ៦ដដែល នៅក្របខណ្ឌ​ Premier League គិតត្រឹមសប្ដាហ៍ទី៥នេះ ដោយ៥ប្រកូតកន្លងទៅ ឈ្នះ២ ស្មើ២ និង ចាញ់១ មាន៨ពិន្ទុ។ ចំណែកឯ West Ham បានឡើងទៅឈរលេខ៨ មាន៧ពិន្ទុ ខណៈបច្ចុប្បន្នក្រុមកំពុងឈរកំពូលតារាង បណ្ដោះអាសន្នគឺក្រុមស្ករគ្រាប់ Everton៕

តារាង Premier League 
តារាង Premier League 

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាទៅមក ជក់ចិត្តយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T