មនុស្សរាប់រយនាក់ ផ្អើលនាំគ្នារង់ចាំថតរូបសត្វបក្សីមួយក្បាលនេះ (មានវីដេអូ)

//s9.kh1.co/1a/1aaadccc3a90cf14ccb70ef89af04d7ac83743c2.jpg
សង្គម

 ១៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សត្វបក្សីមួយក្បាល មានឈ្មោះហៅថា Rufous Bush ដែលអាចនិយាយបានថាជាសត្វបក្សីដ៏កម្រ មានសំឡេងស្រែកយ៉ាងក្រៀមក្រំ និងពណ៌ត្នោតស្លេក ខុសប្លែកពីសត្វបក្សីដទៃទៀត។

អង់គ្លេស៖ សត្វបក្សីមួយក្បាល មានឈ្មោះហៅថា Rufous Bush ដែលអាចនិយាយបានថាជាសត្វបក្សីដ៏កម្រ មានសំឡេងស្រែកយ៉ាងក្រៀមក្រំ និងពណ៌ត្នោតស្លេក ខុសប្លែកពីសត្វបក្សីដទៃទៀត។ ហើយវាត្រូវបានគេប្រទះឃើញកាលពីថ្ងៃសៅរ៍ទី១៧ ខែតុលាចុងសប្ដាហ៍មុននេះ នៅតំបន់ Stiffkey ភាគខាងជើង Norfolk ក្នុងប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វបក្សីមួយក្បាលនេះ មិនបានបង្ហាញវត្តមាននៅច្រាំងសមុទ្ររបស់ប្រទេសអង់គ្លេសអស់​រយៈពេល៤០ឆ្នាំមកហើយ មកទល់បច្ចុប្បន្ន។ ហើយវាត្រូវបានគេប្រទះឃើញចុងក្រោយបំផុតនៅច្រាំងថ្មចោទ ក្នុងចក្រភពអង់គ្លេស នាឆ្នាំ១៩៨០

ទន្ទឹមនឹងនេះដែរ មានមនុស្សជាង១០០នាក់ ដែលជាអ្នកស្រលាញ់សត្វ មានអារម្មណ៍រំភើបជាខ្លាំងចំពោះវត្តមានរបស់បក្សីមួយក្បាលនេះ ដោយមានត្រៀមកែវយឹត និងកាមេរ៉ាសម្រាប់ផ្ដិតយករូបភាពផងដែរ។

យ៉ាងណាមិញ បើតាមពលរដ្ឋម្នាក់ បានឲ្យដឹងដែរថា សត្វបក្សីមួយក្បាលនេះ ទំនងជាហោះហើរឆ្ពោះទៅកាន់តំបន់ត្រូពិក តែបែរជាខុសផ្លូវ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សត្វបក្សីដែលគេប្រទះឃើញ
សត្វបក្សីដែលគេប្រទះឃើញ
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ក្រុមអ្នកស្រលាញ់សត្វរង់ចាំផ្ដិតយករូបភាព
ការបង្ហោះទៅលើបណ្ដាញសង្គមរបស់ពលរដ្ឋម្នាក់
ការបង្ហោះទៅលើបណ្ដាញសង្គមរបស់ពលរដ្ឋម្នាក់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T