ឡើងជើងសាហាវណាស់! Barkley ស៊ុតពីលើដំបូលទូកមួយគ្រាប់យប់មិញជួយឲ្យ Aston Villa ឈ្នះ៤ប្រកួតជាប់គ្នា (មានវីដេអូ)

//s9.kh1.co/58/58cd00328bcaec27c882a5a712fa45f9cd1d61fd.jpg
កីទ្បា

 ១៩-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

Aston Villa រក្សាកំណត់ត្រាឈ្នះទាំង៤ប្រកួតដំបូងរបស់ខ្លួន ក្រោយរកបាន៣ពិន្ទុពីក្លិបម្ចាស់ផ្ទះ Leicester យប់មិញ

អង់គ្លេស៖ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League យប់មិញនេះក្លិបម្ចាស់ផ្ទះ Leicester City បានបាត់បង់៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយចាញ់ក្លិបកំពុងតែឡើងជើងខ្លាំង Aston Villa ដោយលទ្ធផល០ទល់នឹង១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Aston Villa
ក្រុមកីឡាកររបស់ក្លិប Aston Villa

នៅត្រឹម៩០នាទី​ ក្លិបទាំងពីរមិនអាចធ្វើអ្វីគ្នាបាននោះទេ រហូតដល់នាទីទី៩០+១ ទើបកីឡាករខ្សែបម្រើ Rose Barkley ដែលទើបតែខ្ចីជើងបានពី Chelsea ស៊ុតពីលើដំបូងទូកផុតដៃអ្នកចាំទី Kasper Schmeichel របស់ Leicester រកបានជ័យជម្នះឲ្យ Aston Villa ។​

ការស៊ុតរកគ្រាប់ជ័យជម្នះឲ្យ Aston Villa របស់កីឡាករ Rose Barkley
ការស៊ុតរកគ្រាប់ជ័យជម្នះឲ្យ Aston Villa របស់កីឡាករ Rose Barkley

គួរឲ្យដឹងដែរថាសម្រាប់៤ប្រកួតដំបូងក្លិប Aston Villa ធ្វើបានល្អណាស់ ពោលគឺឈ្នះទាំង៤ប្រកួត មានគ្រាប់ចំណេញដល់ទៅ១០គ្រាប់។ ចំណែកឯ៥ប្រកួតដំបូងរបស់ Leicester City វិញគឺឈ្នះ៣ ចាញ់២៕

កីឡាករ Rose Barkley និងមិត្តរួមក្រុម
កីឡាករ Rose Barkley និងមិត្តរួមក្រុម
វីដេអូសង្ខេបនៃការប្រកួតរវាងក្លិប Leicester City និង Aston Villa យប់មិញ

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T