អាយុគ្រាន់ជាតួលេខ យុគ ចិន្តា លេងខ្លួនមួយឈុតនេះ ក្មេងៗសុំខ្មាស

//s9.kh1.co/ee/ee7ce92ea37346405899e707c4f78e6647f002a6.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើទោះបីវ័យកាន់តែច្រើន តែអ្នកនាង យុគ ចិន្តា នៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ ស្រស់ស្អាត និងគួរឲ្យទាក់ទាញមិនចាញ់ក្មេងប៉ុន្មានឡើយ។

ភ្នំពេញ៖ អ្នកនាង យុគ ចិន្តា ជាពិធីការិនីមួយរូបពោរពេញដោយសមត្ថភាព ដោយតារាស្រីជើងចាស់រូបនេះ បានឈានជើងចូលវិថីសិល្បៈមួយនេះអស់ជាច្រើនឆ្នាំមកហើយ នៅតែអាចទទួលបានឈ្មោះល្បីល្បាញដដែល។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន តារារូបនេះក៏ជាអ្នកផលិតកម្មវិធីដោយផ្ទាល់ និងកំពុងកាន់កម្មវិធីជាច្រើនផងដែរ ហើយគ្រប់កម្មវិធីដែលពិធីការិនីនេះធ្វើសុទ្ធសឹងតែជាកម្មវិធីធំ និងល្បីមានអ្នកទស្សនា និងចូលចិត្តច្រើនថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកមកមើលពីជីវិតឯកជនឯណេះវិញ គេសង្កេតឃើញពិធីការិនីឆ្នើមប្រចាំប្រទេសរូបនេះ មានជីវិភាពប្រសើ តែងតែដើរកម្សាន្តនៅតាមរមណីដ្ឋាននានាជាប្រចាំ។ ក្នុងនោះដែរ រាល់ពេលលំហែកាយអ្នកនាង យុគ ចិន្តា ក៏មិនភ្លេចថតរូបបង្អួតរូបសម្ផស្សនៅលើបណ្ដាញសង្គមនោះទេ គ្រប់រូបភាពដែលតារារូបនេះបង្ហោះសុទ្ធសឹងតែស្អាតៗ ដែលរូបសម្រស់របស់នាងពិតជានៅក្មេងជាងវ័យ មិនចេះចាស់ទាល់តែសោះ បើទោះបីមានវ័យកាន់តែជ្រេក៏ពិតមែន។ 

ដោយឡែក ថ្មីៗនេះ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពជាច្រើនសន្លឹកធ្វើឲ្យអ្នកគាំទ្រមើលភ្លឹកគ្រប់គ្នាជាមួយស្ទាយ៍ថ្មី ផាត់មុខបែបស៊ិចស៊ី និងពាក់អាវសបញ្ចេញភ្លៅ មើលទៅពិតជាស្រស់ស្អាតឆើតឆាយខ្លាំងតែម្ដង។ បើតាមមើលរូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់យ៉ាងច្បាស់ថា តារាស្រីជើងចាស់រូបនេះ ពិតជាពូកែសម្រស់ខ្លាំង មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។ 

តួយ៉ាង បន្ទាប់ពីទស្សនិកជនជាច្រើន ឃើញរូបភាពថ្មីទាំងនេះរួច ពួកគេបានចូលទៅសរសើរពីរូបឆោមតារារូបនេះ ជាមួយស្ទីលថ្មីបែបស៊ិចស៊ីនេះ ថាស្រស់សោភា និងប្លែកភ្នែកគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
យុគ ចិន្តា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T