ស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានប៉ូលីសស៊ើបអង្កេត ព្រោះធ្វើរឿងមួយនេះដាក់កូនខ្លួនឯងដែលទើបនឹងកើត (មានវីដេអូ)

//s9.kh1.co/9b/9b361a8f2b0ab61660b09c730f826e60389074c1.jpg
សង្គម

 ១៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានប៉ូលីសស៊ើបអង្កេត ព្រោះបានធ្វើរឿងមួយនេះដាក់កូនដែលទើបនឹងកើតរបស់ខ្លួន

កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី ១៦ ខែ តុលា មានពាណិជ្ជកម្មដាក់លក់ទារកដ៏គួរឱ្យតក់ស្លុតមួយត្រូវបានបង្ហោះនៅលើទីផ្សារអនឡាញដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង Daangn Market។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាណិជ្ជកម្មនោះនិយាយអំពី «ទារកទើបនឹងកើតបាន ៣៦ សប្តាហ៍ សម្រាប់លក់» ហើយបន្ទាប់មកវាក៏បង្ហាញពីរូបថតពីរសន្លឹករបស់ទារកដែលកំពុងគេងលក់យ៉ាងស្រួល។ នៅពីក្រោមរូបនោះបានបញ្ជាក់ថា ទារកម្នាក់នេះគឺកំពុងតែត្រូវការអ្នកយកទៅចិញ្ចឹមនៅក្នុងតម្លៃ ₩200,000 ($175.10 USD) ភ្លាមនោះនៅពេលមានអ្នកបានឃើញពាណិជ្ជកម្មនោះ ក៏បានបង្ហាញពីការមិនពេញចិត្ត ហើយក៏មានមនុស្សម្នាក់បានធ្វើការទាក់ទងទៅរហូតដល់បានជួបជាមួយនឹងអ្នកលក់ផ្ទាល់តែម្តង។

អ្នកលក់ម្នាក់នោះបានបង្ហើបថា ខ្លួនគឺជាម្តាយរបស់ទារកនោះ ហើយក៏មានអាយុ ២៧ ឆ្នាំ នាងបានប្រាប់ថា «មិនមាន លទ្ធភាពគ្រប់គ្រាន់ចិញ្ចឹមកូនតែម្នាក់ឯងដោយគ្មានឪពុកក្មេងនោះទេ»។ ខណៈពេលដែលពាណិជ្ជកម្មមួយនោះត្រូវបានអ្នកនិយមប្រើអនឡាញធ្វើការប្រឆាំងយ៉ាងច្រើនបែបនេះ ប៉ូលីសក៏ចាប់ផ្តើមស៊ើបអង្គេតរកទីតាំងរបស់ស្ត្រីម្នាក់នោះ នៅក្រោមការជួយរបស់ប៉ូលីស Seogwipo។

រូបទារកដែលត្រូវម្តាយដាក់លក់
រូបទារកដែលត្រូវម្តាយដាក់លក់

ការស៊ើបអង្គេតបានរកឃើញថា អ្នកម្តាយម្នាក់នេះបានផ្តល់កំណើតឱ្យទារកនោះតែម្នាក់ឯង នៅជំរុំអ្នកម្តាយ កាលពីថ្ងៃ ទី ១៤ ខែ តុលា នាងក៏សម្រេចចិត្តដាក់ទារកតូចនោះសម្រាប់លក់ ខណៈពេលដែលខ្លួនកំពុងតែសម្រាកព្យាបាលសុខ ភាពនៅក្នុងមជ្ឈមណ្ឌលសាធារណៈមួយ។ បើយោងតាមការរាយការណ៍គេបានឳ្យដឹងថា «នាងមិនបានដឹងថាខ្លួនមានផ្ទៃពោះ រហូតទាល់តែជិតដល់ថ្ងៃសម្រាល»។

ប៉ូលីសបានប្រាប់ថានៅពេលនេះ ទារកមានសុវត្ថិភាពហើយ និងកំពុងស្ថិតនៅក្រោមការមើលថែយ៉ាងល្អ ហើយ ប៉ូលីស ក៏កំពុងធ្វើការស៊ើបអង្កេតទៅលើស្ត្រីជាម្តាយ ដែលបានប្រព្រឹត្តបទល្មើសទៅនឹងច្បាប់កុមារ។

ប្រជាជនកូរ៉េបានបង្ហាញនូវការមិនពេញចិត្ត ព្រមទាំងបានបញ្ចេញមតិខ្វាយខ្វល់ជាច្រើនសម្រាប់អនាគតរបស់ ទារក តូចម្នាក់នោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖youtube

ប្រភព1

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T