បន្ទាយមានជ័យ៖ ជាការពិត បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងទទួលរងនៅគ្រោះធម្មជាតិ ខណៈមានភ្លៀងធ្លាងខ្លាំងជារៀងរាល់ថ្ងៃ ដែលទឹកភ្លៀងទាំងនោះបានធ្វើឲ្យទឹកកាន់តែកើនឡើងជាលំដាប់ បណ្ដាលឲ្យលិចនៅផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ។ មិនតែប៉ុណ្ណោះ បង្ករឲ្យមានផលប៉ះពាល់ខ្លាំងដល់ការរស់នៅ និងត្រូវជម្លៀសប្រជាពលរដ្ឋឡើងទៅទីទួលសុវត្ថិភាព ដើម្បីការពារពីទឹកជំនន់។ 

យ៉ាងណាមិញ ក្រោយទឹកជំនន់កាន់តែកើនឡើងនោះ វេលាម៉ោងប្រហែល ១១ថ្ងៃត្រង់ទឹកជំនន់បានធ្វេីឲ្យបាក់ដីជាប់ផ្ទះបុរសម្នាក់ បណ្ដាលធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹ​ក​ តែសំណាងល្អកូនប្រុសបានតោងជួបនឹងដើមឈើ ហើយត្រូវបានគេសង្រ្គោះទាន់ពេលវេលា​ តែអកុសលបុរសជាឪពុកបានហូរតាមទឹក មិនដឹងថាមានសុវត្ថិភាពឬយ៉ាងណានោះទេ ដោយពេលនេះនៅមិនទាន់រកឃើញបុរសជាឪពុកនៅឡើយ។

គួរបញ្ជាក់ផងដែរថា ករណីទឹកជំនន់បាក់ដីនោះ ស្ថិតនៅគល់ស្ពានលេខ១​ ភូមិកសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​  ហើយបុរសដែលត្រូវហូរតាមទឹកនោះមានឈ្មោះ ណាត​ លន​ អាយុជាង៥០ឆ្នាំ​ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចម្ដងហើយ តែលោកបាននាំកូនប្រុស២នាក់ទៀត​ ទៅមេីលផ្ទះ ​និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ​ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ​ ក៏ធ្វេីឲ្យបាក់ដីជាប់ផ្ទះ ធ្វើឲ្យបុរសវ័យ ៥០ឆ្នាំរូបនេះ ធ្លាក់ហូរតាមទឹកយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពទឹកជំនន់ នៅផ្ទះបុរសវ័យ ៥០ឆ្នាំ
រូបភាពទឹកជំនន់ នៅផ្ទះបុរសវ័យ ៥០ឆ្នាំ
បុរសវ័យ ៥០ឆ្នាំ ត្រូវហូរតាមទឹកជំនន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]