Sterling ដាក់មួយគ្រាប់ ជួយ Man City យកឈ្នះលើ Arsenal (មានវីដេអូ)

//s9.kh1.co/f5/f51e092a6813304a85dc4b1424af4f3c349d00b2.jpeg
កីទ្បា

 ១៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Raheem Sterling រកបានមួយគ្រាប់ឲ្យក្រុម Man City យកឈ្នះលើក្រុម Arsenal នៅកីឡដ្ឋាន Etihad

កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ កីឡាករ Raheem Sterling រកបានមួយគ្រាប់ឲ្យក្រុម Man City យកឈ្នះលើក្រុម Arsenal នៅកីឡដ្ឋាន Etihad។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ១-០ នេះគឺជាការប្រកួតដែលទទួលបាន Clean Sheet ដំបូងសម្រាប់ក្រុម Man City ក្នុងរដូវកាលនេះ ដោយការទទួលបាន ៣ ពិន្ទុនេះជួយឲ្យ Man City ឡើងមកឈរលើលេខរៀងទី ១០ ជាបណ្ដោះអាសន្នក្នុង Premier League។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ដោយឡែក កីឡាករ Sergio Aguero ក៏បានបង្ហាញវត្តមានជម្រើស ១១ នាក់ដំបូងរបស់ខ្លួនសម្រាប់ក្រុម Man City នារដូវកាលនេះ ស្របពេលដែលកីឡាករ Thomas Partey បានប្តូរចូលលេងក្នុងការប្រកួតជាលើកដំបូងសម្រាប់ក្រុម Arsenal។

កីឡាករ Sergio Aguero
កីឡាករ Sergio Aguero

គួរឱ្យដឹងផងដែរថា ក្រុម Man City បាននាំមុខក្រុម Arsenal បន្ទាប់ពីលេងបាន ២៣ នាទីតាមរយៈការស៊ុតរបស់កីឡាករ Phil Foden ហើយអ្នកចាំទីក្រុម Arsenal កីឡាករ Bernd Leno ចាប់មិនជាប់ដែលជាហេតុធ្វើឲ្យ Sterling បន្ថែមបញ្ចូលទីនាំមុខលើក្រុម Arsenal៕  

កីឡាករ Bernd Leno
កីឡាករ Bernd Leno
វីដេអូក្រុម Man City យកឈ្នះលើ Arsenal
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T