ក្រោយសម្រាលកូនរួច តូតា និងស្វាមី បង្ហាញរូបគ្រួសារ យ៉ាងមានក្តីសុខ

//s9.kh1.co/3d/3d03b3a17c8db68a2c3215ede9331e7740c50243.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ១៥ ខែ តុលា កន្លងទៅថ្មីៗនេះ អ្នកនាង ម៉ាក សូនីតា សម្រាលបានកូនប្រុសម្នាក់មានសុភាពល្អដោយសុវត្ថិភាព ទាំងម្ដាយ និងកូន។

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥​ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងល្បីឈ្មោះអ្នកនាង ម៉ាក​ សែនសូនីតា សម្រាលបានកូនប្រុសម្នាក់មានសុខភាពល្អ ហើយមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ក្រៅពីកូនប្រុសមានមុខមាត់គួរឲ្យស្រលាញ់ហើយ អ្នកម៉ាក់សម័យថ្មីរូបនេះ បានជ្រើសរើសដាក់ឈ្មោះសម្រាប់កូនប្រុសដំបូងយ៉ាងខ្លី តែពិរោះ ដោយកូននាងមានឈ្មោះ ប៉ុល បូនីតតូ ដែលឈ្មោះទាំងនេះគឺយកពីឈ្មោះនាង និងស្វាមីផ្គុំចូលគ្នាតែម្ដង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បន្ទាប់ពីសម្រាលកូនប្រុសដំបូងដោយជោគជ័យរួចមក តារាស្រីរូបនេះ កាន់តែមានសេក្ដីសុខ និងមានភាពកក់ក្ដៅក្នុងគ្រួសារជាងមុន ជាពិសេស មានស្វាមីចាំជួយមើលថែ និងថ្នាក់ថ្នមខណៈនាងនៅកូនខ្ចីបែបនេះ។ ក្នុងនោះដែរ បើងាកមកមើលរូបភាពប៉ុន្មានសន្លឹក ដែលតារារូបនេះបង្ហោះជុំគ្រួសារមានទាំងស្វាមី និងកូនប្រុសនោះបង្ហាញយ៉ាងច្បាស់ថា កូនជាចំណងដៃដ៏ធំ និងមានន័យបំផុតសម្រាប់នាងបន្ទាប់ពីរៀបការរួចមក។ 

មិនត្រឹមតែប៉ុណ្ណោះ បើមើលទៅទឹកមុខនាង និងស្វាមីបានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង បន្ទាប់ពីឃើញមុខកូនប្រុសផងដែរ។ គួរបញ្ជាក់ផងដែរថា បើទោះបីស្វាមីអ្នកនាង ម៉ាក​ សែនសូនីតា មិនសូវចេះស្វីតដូចជាស្វាមីអ្នកដទៃ តែលោកពិតជាបានមើលថែ និងការពារគ្រួសារបានយ៉ាងល្អ ជាពិសេសមើលថែភរិយា និងផ្ដល់ភាពកក់ក្ដៅចំពោះកូនផ្ទាល់តែម្ដង។ 

តួយ៉ាង ក្រោយអ្នកគាំទ្រជាច្រើនបានឃើញរូបភាពថ្មីប៉ុន្មានសន្លឹកនេះរួច ពួកគេបានសម្ដែងនៅក្ដីរំភើបជាខ្លាំង និងបានជូនពរតារាស្រីរូបនេះ និងកូនកាន់តែមានសុខភាពល្អ ហើយមានសុភមង្គលក្នុងគ្រួសារជាងមុនថែមទៀតរផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា 
អ្នកនាង ម៉ាក សែនសូនីតា 
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T