ការពិតអ៊ីចឹងសោះ! គ្រាន់តែវាយពាក្យគន្លឹះទាំងនេះ អាចស្វែងរកស្ទីកគ័រឡូយៗ បង្ហោះក្នុង Story

//s9.kh1.co/ad/adac6d9f8f25934032d5add26fcab046295a022e.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ មានស្ទីកគ័រដែលបង្កើតឡើងសម្រាប់ប្រជាជនកម្ពុជា។

កម្ពុជា៖ ប្រសិនបើអ្នកនិយមប្រើប្រាស់មុខងារ Story ទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្តាក្រាម អ្នកច្បាស់ជាចូលចិត្តប្រើស្ទីកគ័រ ដើម្បីបន្ថែមសម្រស់នៃ Story របស់អ្នកឲ្យកាន់តែមានភាពទាក់ទាញ។ យ៉ាងណាក៏ដោយ ការស្វែងរកស្ទីកគ័រអាចជារឿងពិបាក ពីព្រោះអ្នកពុំដែលបានស្គាល់នូវពាក្យគន្លឹះមួយចំនួន ដែលជួយឲ្យអ្នកស្វែងរកក្រុមស្ទីកគ័រដែលអ្នកចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ មានស្ទីកគ័រដែលបង្កើតឡើងសម្រាប់ប្រជាជនកម្ពុជា ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននៅមិនទាន់បានដឹង។ ក្រុមការងារ Fifty Grams បានជួយបង្កើតស្ទីកគ័រដែលមានលក្ខណៈបែបខ្មែរ ដែលជួយឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេស មានជម្រើសកាន់តែពិសេស ក្នុងការបញ្ចេញអារម្មណ៍របស់ពួកគេ តាមរយៈស្ទីកគ័រនៅលើ Story។

ចំពោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកក្រុមស្ទីកគ័រ អ្នកត្រូវចូលទៅកាន់ Story រួចជ្រើសរើសរូបភាពឬថតរូបដែលអ្នកចង់បង្ហោះ ហើយជ្រើសរើស Stickers បន្ទាប់មករើស GIF និងវាយពាក្យគន្លឹះដែលមានដូចខាងក្រោម ដើម្បីស្វែងរកក្រុមស្ទីកគ័រ។ នៅលើអ៊ីនស្តាក្រាម អ្នកត្រូវចូលទៅកាន់ Story រួចជ្រើសរើសរូបភាពឬថតរូបដែលអ្នកចង់បង្ហោះ ហើយជ្រើសរើស GIF និងវាយពាក្យគន្លឹះដែលមានដូចខាងក្រោម ដើម្បីស្វែងរកក្រុមស្ទីកគ័រ។

ខាងក្រោមនេះគឺជាបណ្ដុំពាក្យគន្លឹះ ដែលជួយឲ្យអ្នកស្វែងរកក្រុមស្ទីកគ័រ ដែលអ្នកចង់បាន ដែលមានទាំងលក្ខណៈជាតិនិងអន្តរជាតិផងដែរ៕

១. ពាក្យ greendotori

https://s9.kh1.co/__image/w=650,h=1373,q=100/c3/c3474c931056c6e1caca5b8a49d9e57779a3e55c.png

២. ពាក្យ vipapier

https://s9.kh1.co/__image/w=650,h=1373,q=100/9e/9e9a8bd8ead7d814b19cdbbf206d271e8211782e.png

៣. ពាក្យ eulenschnitt

https://s9.kh1.co/__image/w=650,h=1373,q=100/16/16284af6506b6bd88deed5f56b7d1f22a6a583cc.png

៤. ពាក្យ deco

https://s9.kh1.co/__image/w=650,h=1373,q=100/80/80f4ee2ba8e8c1eca2f4d355b5446c8f8bee838f.png

៥. ពាក្យ simple

https://s9.kh1.co/__image/w=650,h=1373,q=100/9f/9fd95ed33f529ce34d5b44f621a7cb728016913c.png

៦. ពាក្យ chxrry

https://s9.kh1.co/__image/w=650,h=1373,q=100/a1/a14e3b35f82ec77881240d4f83ec19ec3b610c8a.png

៧. ពាក្យ lizmosley

https://s9.kh1.co/__image/w=650,h=1373,q=100/a5/a5e8429103b2cfce815639e04c05daa0aff9b327.png

៨. ពាក្យ lizaproch

https://s9.kh1.co/__image/w=650,h=1373,q=100/01/011c10172c4946a72758ac6d86f03197b016d473.png

៩. ពាក្យ 50gkh

https://s9.kh1.co/__image/w=650,h=1373,q=100/c7/c7b63ed847072992cf8834ae4e6a21940aaf6905.png

១០. ពាក្យ khmerwords

https://s9.kh1.co/__image/w=650,h=1373,q=100/7e/7eb74b6373f55ab0ebbf2b6691eb073a3d1846e3.png

១១. ពាក្យ fiftygrams

https://s9.kh1.co/__image/w=650,h=1373,q=100/68/6827785dea2eff46233d795acb84890e26e2ea41.png
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T