ពិធីករខ្មែរទាំងនេះ មានទាំងសមត្ថភាព និងរូបសម្បត្តិល្អ ធ្វើឲ្យហ្វេនបាក់ចិត្តគ្រប់គ្នា

//s9.kh1.co/16/16fb0d2f2ee73033bf7e73779df6312cc02e4632.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសទាំងនេះ ក្រៅពីជាពិធីការល្បីឈ្មោះហើយ នៅមានសមត្ថភាពជាច្រើនទៀត ដែលធ្វើឲ្យមហាជនសរសើរសឹងតែមិនដាច់ពីមាត់តែម្ដង។

ភ្នំពេញ៖ អាចនិយាយបានថា មុនពេលដែលក្លាយខ្លួន ជាសិល្បករមួយរូបមានអ្នកស្គាល់ និងទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ តារាជាច្រើនត្រូវទាមទារឲ្យមានទេពកោសល្យ និងសមត្ថភាពខ្ពស់ទើប ជាពិសេស បូករួមនឹងរូបសម្បត្តិល្អពីកំណើតផងដែរ។ មិនតែប៉ុណ្ណោះ មានតារាល្បីៗជាច្រើន មុននឹងអាចឈានជើងចូលសិល្បៈ មានអ្នកខ្លះធ្លាប់ឆ្លងកាត់នៅការប្រកួតប្រជែងនៅក្នុងកម្មវិធីផ្សេងៗជាច្រើន ដើម្បីបញ្ចេញនៅសមត្ថភាពខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើងាកមកមើលពិធីករខ្មែរប៉ុន្មានដួង ដែលកំពុងនាំមុខគេប្រចាំវិស័យសិល្បៈឯណេះវិញ ឃើញថាតារាប្រុសតាំងនេះ មានទាំងសមត្ថភាពជាច្រើនផ្នែកក្រៅពីអាជីពជាពិធីករ ដែលមានដូចជា ច្រៀង សម្ដែងជាដើម។ ក្រៅពីមានទេពកោសល្យខ្ពស់ហើយ តារាទាំងនេះនៅមានរូបសម្បត្តិស្រស់ស្អាត សង្ហាគួរជាទីចាប់អារម្មណ៍សម្រាប់ហ្វេនស្រីៗផងដែរ។ 

ក្នុងនោះដែរ ពីធីករខាងក្រោមប៉ុន្មានរូបនេះនេះហើយ ដែលត្រូវបានមហាជនជាច្រើនកោតសរសើរលើស្នាដៃសិល្បៈកន្លងមក ដែលពិធីករទាំងនោះមានដូចជា៖

១៖ លោក អៀង វិច្ឆ័យ

លោក អៀង វិច្ឆ័យ ជាសិល្បករមួយរូប ដែលមានសមត្ថភាពច្រើនផ្នែក មិនថា សម្ដែង ឬធ្វើពិធីករនោះទេ ដោយបច្ចុប្បន្ន អាជីពចម្បងរបស់តារារូបនេះ ជាពិធីករ ដែលគ្រប់ពេលលោកតែងតែធ្វើឲ្យតស្សនិកជនលង់នឹងសម្លេង និងភាពប៉ិនប្រសព្វខាងនិយាយរបស់លោកជានិច្ចតែម្ដង។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារារូបនេះ កាន់តេវិវត្តន៍ខ្លួនជាងមុន ជាពិសេស​ការលេងខ្លួនកាន់តែសង្ហាលើសពីមុនទ្វេដង ដោយមើលទៅកាន់តែមានស្ទាយ៍ថ្មី ប្លែកតែម្ដង។ 

លោក អៀង វិច្ឆ័យ
លោក អៀង វិច្ឆ័យ
លោក អៀង វិច្ឆ័យ
លោក អៀង វិច្ឆ័យ

២៖ វីជេ តាប៊ុយ

វីជេ តាប៊ុយ ជាតារាប្រុសមួយរូបមានសមត្ថភាពទាំងធ្វើជាពិធីករ និងផលិតកម្មវិធី ដែលបច្ចុប្បន្ន លោកក៏កំពុងកាន់កម្មវិធីផ្ទាល់មួយកំពុងតែពេញនិយម និងល្បីល្បាញខ្លាំង ហើយមានអ្នកទស្សនាច្រើនផងដែរ។ បើនិយាយពីរូបសម្បត្តិវិញ តារាប្រុសរូបនេះ ពិតជាសង្ហា មានស្បែកសភ្លឺថ្លា ដូចកូនកាត់យ៉ាងដូច្នេះដែរ មិនថាមុខមាត់ ឬរូបរាងនោះទេ កាន់តែមើលកាន់តេសង្ហាតែម្ដង។ 

 វីជេ តាប៊ុយ
 វីជេ តាប៊ុយ
 វីជេ តាប៊ុយ
 វីជេ តាប៊ុយ

៣៖ លោក តារា ឧសភា ហៅ Summer

ចំពោះ លោក Summer ជាតារាប្រុសវ័យក្មេងម្នាក់ ដែលកំពុងជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រមិត្តៗយុវវ័យ ដោយតារារូបនេះមានសមត្ថភាពច្រើនផ្នែក មិនថាធ្វើជាពិធីករ ច្រៀង ឬសម្ដែងនោះទេ សុទ្ធសឹងតែធ្វើបានល្អជានិច្ច។ ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ តែងតែបង្ហាញមុខនៅក្នុងខ្សែភាពយន្តល្បីៗសឹងតែគ្រប់រឿងទៅហើយ បើងាកមកមើលរូបសម្បត្តិវិញ ឃើញថាលោកកាន់តែសង្ហា ហើយស្ទាយ៍តុបតែងខ្លួនរឹតតែប្លែក ស្អាតមិនចាញ់តារាបរទេសឡើយ។ 

Summer
Summer
Summer
Summer

៤៖ លោក វី យ៉ារ៉ូ

លោក វី យ៉ារ៉ូ ជាពិធីករមួយរូបពូកែវោហារស័ព្ទ និងមានភាពកប្លុកកំប្លែង ធ្វើឲ្យមហាជនជាច្រើនចូលចិត្ត និងស្រលាញ់ ក្រៅពីអាជីពជាពិធីករ តារាប្រុសរូបនេះ ក៏បានចាប់យកជំនាញថ្មីបន្ថែមធ្វើជាតារាសម្ដែងផងដែរ។ បើទោះបីពីកម្លងមក តារារូបនេះធ្លាប់តែធ្វើការដោយប្រើសម្លេង ដែលក្រោយពេលបង្ហាញសមត្ថភាពថ្មីដោយការសម្ដែងបែបនេះ ធ្វើឲ្យមហាជនសរសើរពីសមត្ថភាពលោកគ្រប់គ្នា។ ក្នុងនោះដែរ ក្រៅពីមានទេពកោសល្យល្អ តារារូបនេះ ក៏មានរូបសម្បត្តិសង្ហាគួរឲ្យទាក់ទាញ តាមរយៈការលេងខ្លួនជាមួយស្លីលថ្មីៗបែបកូរ៉េផងនោះ។ 

លោក វី យ៉ារ៉ូ
លោក វី យ៉ារ៉ូ
លោក វី យ៉ារ៉ូ
លោក វី យ៉ារ៉ូ

៥៖ លោក សុខ សាន់នី

លោក សុខ សាន់នី បើគិតពីរយៈពេលនៃការចូលសិល្បៈវិញ តារាប្រុសរូបនេះបានឈានជើងដើរលើវិថីមួយនេះ អស់ជាច្រើនឆ្នាំមកហើយ តែប្រជាប្រិយភាពលោកនៅតែខ្លាំងក្លាដដែល។ ក្រៅពីជាពិធីករ តារារូបនេះ ក៏ជាតារាសម្ដែងម្នាក់ ថែមទៀតផង ហើយថ្មីៗនេះ លោកក៏កំពុងត្រៀមថតនៅខ្សេភាឆពយន្តថ្មី មានតំនេងជាតយឯកប្រុសផងដែរ។ ដោយឡែក ងាកមកមើលតារាស្បែកស មុមាត់បែបកូនកាត់រូបនេះវិញ តែងតែធ្វើឲ្យហ្វេននារីៗលង់ស្នេហ៍លើខ្លួនចានិច្ច។

លោក សុខ សាន់នី
លោក សុខ សាន់នី
លោក សុខ សាន់នី
លោក សុខ សាន់នី

៦៖ លោក ម៉ុល សារ៉ាវ៉ាន់

លោក ម៉ុល សារ៉ាវ៉ាន់ បើទោះបីតារាប្រុសរូបនេះ ទើបតែឈានជើងចូលវិស័យសិល្បៈមិនបានប៉ុន្មាន តេលោក តែងតែទទួលបានការងារច្រើនជាបន្តបន្ទាប់ មុនក្លាយជាពិធីករ តារាប្រុរូបនេះ ក៏ជាតារសម្ដែងមួយរូប ធ្វើឲ្យហ្វេនសរសើរនៅស្នាដៃសម្ដែងខ្លួនផងដែរ។ បើក្រឡេកមកមើលរូបសម្បត្តិតារារូបនេះវិញ ពិតជាសង្ហាខ្លាំង គ្រប់បេលដែលលោកបង្ហាញនៅស្នាមញញឹម ធ្វើឲ្យហ្វេនលង់នឹងរូបសម្រស់គ្រប់ៗគ្នាតែម្ដង៕

លោក ម៉ុល សារ៉ាវ៉ាន់
លោក ម៉ុល សារ៉ាវ៉ាន់
លោក ម៉ុល សារ៉ាវ៉ាន់
លោក ម៉ុល សារ៉ាវ៉ាន់
វី យ៉ារ៉ូតាប៊ុយSummer(តារាសម្តែង)សាន់នីម៉ុល សារ៉ាវ៉ាន់អៀង វិច្ឆ័យ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T