Rashford គេល្អណស់ស៊ុត១ Assists២ យប់មិញ! Man UTD លើកទ័ពទៅលត់ Newcastle ក្រៅដី៤-១ (មានវីដេអូ)

//s9.kh1.co/87/874e87e2f7d83171d41e5715875e66a24f9439af.jpg
កីទ្បា

 ១៨-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD លើកទ័ពទៅលត់ Newcastle ក្រៅដី៤-១

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ហាក់កែប្រែទម្រង់លេងបានប្រសើរជាងមុន ក្រោយចាប់ផ្ដើមមិនសូវបានល្អនៅរដូវកាលនេះ ជាក់ស្ដែងនៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៥ កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញនេះ ពួកគេបានទៅយកឈ្នះក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United នៅទឹកដី St James’ Park ដោយលទ្ធផលគាប់ប្រសើរ ១ទល់នឹង៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខមុនតាំងពីនាទីទី២មកម្ល៉េះ ដែលជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Luke Shaw។ ដោយរំលងបាន២០នាទីជាង ក្រុម Man UTD ក៏រកបានតាមស្មើ តាមរយៈការតែតរបស់ប្រធានក្រុម Harry Marguire

https://s9.kh1.co/__image/w=615,h=686,q=100/ba/ba9f2b0e836bb67f0bc9ee99592ffee57f0e28c9.png

លុះឈានចូលដើមតង់ទី២ ក្រុមលោក Ole Gunnar Solskjaer ទទួលបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ តែជាអកុសលខ្សែបម្រើ Bruno Fernandes ធ្វើមិនបានសម្រេច ដែលនេះជាការភ្លាត់ទាត់បាល់ប៉េណាល់ទីមិនចូលជាលើកទី១ហើយសម្រាប់ជម្រើសជាតិព័រទុយកាល់រូបនេះ ចាប់តាំងពីផ្លាស់ពីក្លិប Sportoing Lisbon មកចូលរួមជាមួយ Man UTD មក។

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ចុងតង់ទី២ ក្រុមលោក Ole ក៏រកបន្ថែមបានរហូតដល់៣គ្រាប់ឯណោះ ពោលគឺធ្វើបាន Bruno នៅនាទីទី៨៦ ខ្សែការពារ Aaron Wan-Bissaka នៅនាទីទី៩០ និងខ្សែប្រយុទ្ធ Marcus Rashford នៅនាទី៩០+៦ ។ជាមួយគ្នានេះដែរ ក្នុងចំណោម៣គ្រាប់នោះ កើតចេញពីការបញ្ជូនរបស់ Rashford ២គ្រាប់ និង Bruno ១គ្រាប់។

Bruno Fernandes
Bruno Fernandes
Aaron Wan-Bissaka
Aaron Wan-Bissaka

តាមរយៈលទ្ធផលខាងលើ បានជួយរុញ Man UTD ឡើងមកឈរលេខ៩ មាន៧ពិន្ទុ ខណៈក្រុម Newcastle​ ធ្លាក់ទៅឈរលេខ១១ មាន៧ពិន្ទុដូចគ្នា។

គួរឲ្យដឹងដែរថា យប់មិញនេះ ជាលើកទី៣ហើយសម្រាប់ Rashford ដែលរួមចំណែករកគ្រាប់បាល់បាន៣គ្រាប់ (ស៊ុត១ បញ្ជូន២) ក្នុងមួយប្រកួតនៅ Premier League បែបនេះ ពោលគឺគេធ្លាប់ធ្វើបានកាលលេងទល់នឹង Fulham នៅខែធ្នូ ឆ្នាំ២០១៨ម្ដង និងលេងទល់នឹង Arsenal កាលពីខែកក្កដា ឆ្នាំ២០១៦ម្ដង៕

Marcus Rashford 
Marcus Rashford 

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T