ធ្លាប់លឺបទចម្រៀង តែមិនស្គាល់ចំណងជើងនិងទំនុកច្រៀង? ឥឡូវនេះ គ្រាន់តែគ្រហឹមដាក់កម្មវិធី Google វានឹងអាចស្គាល់ភ្លាម (មានវីដេអូ)

//s9.kh1.co/b7/b7b80e6356449c37f632bd054334c4ee4337ebe1.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន Google បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារមួយនេះជាសកល កាលពីថ្ងៃព្រហស្បតិ៍។

បរទេស៖ វាតែងតែកើតមានគ្រប់ពេល នៅពេលបទចម្រៀងមួយបទកំពុងបន្លឺសំឡេងក្នុងខួរក្បាលរបស់អ្នក ហើយអ្នកព្យាយាមគ្រហឹមតាមបទចម្រៀងនោះទៅកាន់មិត្តភក្ដិរបស់អ្នក ដើម្បីឲ្យពួកគេជួយប្រាប់ពីចំណងជើង។ អ្នកនៅតែគិតពីបទចម្រៀងនោះ រហូតដល់ពេលអ្នកបានលឺបទចម្រៀងមួយបទនោះម្ដងទៀត នៅតាមទីសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ កម្មវិធី Google មានវិធីថ្មីក្នុងការកំណត់អត្តសញ្ញាណបទចម្រៀង សម្រាប់អ្នក។ អ្នកអាចគ្រហឹម ច្រៀង ឬហួចតាមបទចម្រៀង ទៅកាន់ទូរសព្ទរបស់អ្នក។ យ៉ាងណាមិញ បច្ចេកវិទ្យាក្នុងការស្វែងរកសំឡេងដែលត្រូវជាមួយទិន្នន័យនៃបទចម្រៀងនានា តាមរយៈការច្រៀង គ្រហឹម និងហួចជំនួសឲ្យការប្រើប្រាស់ទំនុកច្រៀងតែឯង បានកើតមានជាងមួយទសវត្សរ៍កន្លងមកហើយ នៅក្នុងកម្មវិធី SoundHound តាំងពីឆ្នាំ២០០៩។

គ្រាន់តែច្រៀង គ្រហឹម ឬហួចតាមសូរនៃបទចម្រៀង នោះ Google នឹងអាចដឹងពីបទដែលអ្នកចង់បាន
គ្រាន់តែច្រៀង គ្រហឹម ឬហួចតាមសូរនៃបទចម្រៀង នោះ Google នឹងអាចដឹងពីបទដែលអ្នកចង់បាន

ដើម្បីចាប់ផ្ដើមប្រើប្រាស់មុខងារថ្មីរបស់កម្មវិធី Google អ្នកត្រូវច្បាស់ថា កម្មវិធី Google របស់អ្នកស្ថិតនៅជំនាន់ចុងក្រោយ។ បន្ទាប់មក អ្នកគ្រាន់តែចុចលើសញ្ញាក្បាលមេក្រូលើកន្លែងស្វែងរកនៃកម្មវិធី ហើយចាប់ផ្ដើមនិយាយថា "what's this song?" រួចចាប់ផ្ដើមគ្រហឹម ច្រៀង ឬហួចតាមសូរនៃបទចម្រៀង ដើម្បីស្វែងរកចម្លើយ។

វាកាន់តែងាយស្រួលក្នុងការស្វែងរកបទចម្រៀង នៅលើកម្មវិធី Google 
វាកាន់តែងាយស្រួលក្នុងការស្វែងរកបទចម្រៀង នៅលើកម្មវិធី Google 

ប្រសិនបើអ្នកប្រើប្រាស់មុខងារ Google Assistant វិញ អ្នកគ្រាន់តែនិយាយថា "Hey Google, what's this song?" រួចចាប់ផ្ដើមគ្រហឹមតាមសូរនៃបទចម្រៀង។ លទ្ធផលនៃការស្វែងរកអាចនឹងមានច្រើន ហើយអ្នកអាចជ្រើសរើសស្ដាប់បទចម្រៀងមួយណា ដែលត្រូវជាមួយនឹងអ្វីដែលអ្នកធ្លាប់បានលឺពីមុនមក។

ក្រុមហ៊ុន Google បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារមួយនេះជាសកល កាលពីថ្ងៃព្រហស្បតិ៍ ទាំងអ្នកប្រើ iPhone និង Android។ បច្ចុប្បន្ន វាគាំទ្រច្រើនជាង២០ភាសានៅលើ Android និងនៅលើ iPhone មានតែមួយភាសាប៉ុណ្ណោះ គឺភាសាអង់គ្លេស៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T