លែងលះគ្នាក៏ពិតមែន ប៉ុន្តែBrad Pittនៅតែមិនអស់ពី Angelina Jolie រឿងមួយ

//s9.kh1.co/58/5863df8500a8d2078f2011a54195025521111cd0.png
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្រោយពីលែងលះគ្នារួចមក បញ្ហាពាក្យមុខយក្សដាក់គ្នារវាង Brad Pittនិង Angelina Jolie កាន់តែក្តៅគគុកឡើងៗ ដោយសាររឿងកូនៗរបស់ពួកគេ។

បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Brad Pitt បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីស្នើសុំសិទ្ធិដើម្បីអាចយកកូនរូបគេជាមួយអតីតប្រពន្ធ Angelina Jolie ទៅក្រៅបានក្នុងពេលឈប់សម្រាកឬបុណ្យទានផ្សេងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្តែងជើងចាស់រូបនេះ សង្ឃឹមថារូបខ្លួននឹងអាចជួបមុខកូនៗរបស់ខ្លួននិង ចំណាយមួយយប់ជាមួយគ្នាក្នុងថ្ងៃបុណ្យ Christmas នៅថ្ងៃ២៥ខែធ្នូនេះ ប៉ុន្តែរឿងមួយនេះគឺត្រូវតែឆ្លងកាត់ការការវិនិច្ឆ័ុយរបស់តុលាការរួមទាំងការសម្រេចចិត្តរបស់កូនៗរបស់ពួកគេជាមុនសិនថាតើពួកគេចេញក្រៅជាមួយឪពុករបស់គេឬ យ៉ាងណា ដែលអង្គជំនុំជម្រះនេះ គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ។

យ៉ាងណាមិញរឿងរ៉ាវបញ្ហាពាក្យមុខយក្សដាក់គ្នារវាង Brad Pittនិង Angelina Jolie បានអូសបន្លាយពេលយូរៗទៅៗនិង ថែមទាំងរឿងកាន់តែធំៗទៅ ដែលរឿងរ៉ាវបែបនេះមិនដែលកើតឡើងសោះតាំងពីពួកគេលែងលះជាមួយគ្នាមក។

គួររម្លឹកដែរថា Brad Pittនិង Angelina Jolie  បានរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៤និង បានលែងលះគ្នាដាច់ស្រេចនៅក្នុងឆ្នាំ២០១៩៕

Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie និង Brad Pitt
Angelina Jolie និង Brad Pitt
Brad Pittនិង  Angelina Jolie 
Brad Pittនិង  Angelina Jolie 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T