ថៃ៖ ដោយសារតែ មានទេពកោសល្យនៅក្នុងការងារសិល្បៈ ព្រមទាំងមានស្ទាយ៍តែងខ្លួនដ៏ពេញនិយម មិនថាពេលវេលាណាក៏ដោយ ទើបតារាស្រី Chompoo Araya បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទស្សនា និងហ្វេនៗជាច្រើន និងតែងតែតាមដានពីជីវិតប្រចាំថ្ងៃរបស់នាងជានិច្ច។ 

ថ្មីៗនេះ Chompoo ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានភាពជក់ចិត្តជាថ្មីម្ដងទៀត នៅក្នុងដំណើរកម្សាន្តមួយ  ជាមួយនឹងក្រុមគ្រួសារយ៉ាងរីករាយ ដែលខណៈរូបនាងផ្ទាល់ ថែមទាំងបានចេញមកបង្ហាញខ្លួនដ៏ស៊ិចស៊ី ផងដែរ។ 

នៅក្នុងនោះ តារារូបនេះ បានមកជាមួយនឹង ឈុតប៊ីគីនី ដែលមានការច្នៃម៉ូត ចម្រុះពណ៌ បង្ហាញពីភាពឆើតឆាយ និងភាពស៊ិចស៊ី វាលបញ្ចេញស្បែកមួយទំហឹង ដែលមើលទៅពិតជាសាកសម និងមាននម្តស្នេហ៍កាន់តែខ្លាំងឡើង ជាពិសេស ព្រមទាំងទទួលបានការពេញចិត្ត ពីហ្វេនៗជាច្រើន ក្នុងពេលដែលបានឃើញពីរូបរាងដ៏ស្រស់ស្អាត របស់នាង បើទោះបីជាបច្ចុប្បន្ននេះ នាងមានកូន ២ រួចទៅហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ