មួយដៃចូលថ្គាមវង្វេងឈរលែងនឹង! គឹម វាសនា ផ្ដួល ពុទ្ធ ឆាយរិទ្ធីសន្លប់ត្រឹមទឹក២ (មានវីដេអូ)

//s9.kh1.co/27/274bdecbc4269c11469b561d6814b2e62df6d4b9.jpg
កីទ្បា

 ១៧-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

គឹម វាសនា ផ្ដួល ពុទ្ធ ឆាយរិទ្ធីសន្លប់ត្រឹមទឹក២

ភ្នំពេញ៖ អ្នកប្រដាល់មកពីក្លិបបញ្ជាការដ្ឋានកងទ័ពពិសេស កីឡាករ គឹម វាសនា មិនបានលាក់ស្នៀតរបស់ខ្លួននោះទេ ដោយបានប្រើកណ្ដាប់ដៃយ៉ាងធ្ងន់ ធ្វើឲ្យដៃគូរបស់ខ្លួន កីឡាករ ពុទ្ធ ឆាយរិទ្ធី បោះបង់ការប្រកួតត្រឹមទឹក២ នៅសង្វៀនទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ គឹម វាសនា បង្គោលខៀវ
  កីឡាករ គឹម វាសនា បង្គោលខៀវ

នៅក្នុងទឹកទី១ កីឡាករទាំងពីរនៅស្ទាបស្ទង់គ្នាច្រើន បើទោះជាធ្លាប់ជួបគ្នាច្រើនលើកមកហើយក៏ដោយ។ លុះឈានដល់ទឹក២ ទាំង វាសនា និង រិទ្ធី ព្យាយាមលេងជង្គង់គ្នាទោវិញទៅមក ខណៈនៅពាក់កណ្ដាលទឹក២ អ្វីៗបានឈានមកដល់ទីបញ្ចប់ ក្រោយ រិទ្ធី លើកជើងទាត់ តែភ្លាត់ស្នៀតត្រូវ វាសនា ចាប់ជើងបាន រួចក៏សងមួយដៃមកវិញយ៉ាងធ្ងន់ភ្លាមៗ បណ្ដាលឲ្យកូនសិស្សលោគ្រូ ខុន សិរីយ៉ា វង្វេងវង្វាន់មិនអាចបន្តការប្រកួតទៀតបាន។

  កីឡាករ ពុទ្ធ ឆាយរិទ្ធី 
  កីឡាករ ពុទ្ធ ឆាយរិទ្ធី 
  កីឡាករ គឹម វាសនា 
  កីឡាករ គឹម វាសនា 

គួរបញ្ជាក់ដែរថា នេះជាការជួបគ្នាលើកទី៨ហើយ រវាងកីឡាករទាំងពីរ ក្នុងនោះ វាសនា ឈ្នះបាន៦ដង ចំណែកឯ រិទ្ធី ឈ្នះ២ដង៕

បើចង់ឃើញការប្រកួតជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ ៖ Sport Zone
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T