ចិន៖ នៅក្នុងវីដេអូឃ្លីបនៅលើបណ្តាញសង្គម ដែលបានឃើញ ស្ត្រីម្នាក់បាន ស្រែកយំយ៉ាងខ្លាំង ខណៈខ្លួនមានផ្ទៃពោះ ៥ ខែ ហើយប្រទះឃើញ ប្តីរបស់ខ្លួន ដេកជាមួយស្រី និងបានវាយទះតប់ ចាប់បោចសក់ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក លើបណ្តាញអ៊ីនធឺណេតប្រទេសចិន។

នៅក្នុងខ្លឹមសារដែលបានចុះផ្សាយនៅលើគេហទំព័រ  Weibo កាលពីថ្ងៃទី ១៥ ខែតុលា ដែលគេរាយការណ៍មកថា ស្រ្តីម្នាក់ដែលជា ប្រពន្ធបាននិយាយថានាងមានផ្ទៃពោះ ៥ ខែជាមួយប្តីរបស់នាងដែលជាជនជាតិជប៉ុន តែដោយសារតែនាងមានអាយុជិត ៤០ឆ្នាំមានផ្ទៃពោះ ពិបាកនៅក្នុងការយកកូន ហេតុដូច្នេះ​ នាងក៏សម្រេចបង្កើតការពពោះដោយសិប្បនិម្មិត ដូច្នេះហើយទើបធ្វើឲ្យប្តីនាង មិនមានការស្រលាញ់មកលើនាងនោះទេ។

រូបថតមង្គលការរបស់ពួកគេ

លើសពីនេះទៀតសោត ស្រ្តីម្នាក់នោះបានបន្ថែមថា រូបនាង បានតាមដាន និងតាមរកប្តីរបស់នាង អស់រយៈពេលជាច្រើនខែមកហើយ ដោយមានការសង្ស័យថា ស្វាមីរបស់ខ្លួន កំពុងលួចមានស្រី រហូតដល់ថ្ងៃទី ១០ ខែតុលានេះ នាងក៏បានចាប់បានអ្នកទាំងពីរនៅលើគ្រែជាមួយគ្នា ថែមទាំងអាក្រាតកាយទៀតផង។

ភ្លាមៗនោះ ប្រភពដដែល បានបញ្ជាក់ថា ស្រី្តដែលគេបានស្គាល់ជាប្រពន្ធបានចូលទៅក្នុងបន្ទប់ ជាមួយនឹងអាកប្បកិរិយាខឹងសម្បារ និងបានជេរប្រមាថម្តងហើយម្តងទៀត និងបានវាយដំ ទះស្រ្តីកំណាន់ ដោយពោលថា នាងពិតជាក្លាហានមែន តើមានមោទនភាពមែនទេ? ដែលស្រ្តីរូបនេះ មានផ្ទៃពោះ ៥ ខែ តែនៅហ៊ានលួងលោមប្តីរបស់នាង? អ្វីដែលហួសចិត្តជាងនេះទៅទៀត ស្រីកំណាន់ត្រូវបានគេស្គាល់ថាជាតារាសម្តែង Wang Ziyan

យ៉ាងណាមិញ ក្រោយពីមានរឿងនេះបានកើតឡើងតារាសម្តែងស្រីម្នាក់នេះ បាននិយាយ និងអះអាងថានាង និងបុរសនោះគឺជាមិត្តភក្តិ ក៏ដូចជាបងប្អូនជិតស្និទ្ធផងដែរ។ នាងបានបន្ថែមទៀតថា បុរសនោះបាននិយាយថាគាត់គ្មានកន្លែងរស់នៅទេ ដូច្នេះនាងអនុញ្ញាតឱ្យនាងស្នាក់នៅក្នុងផ្ទះរបស់នាង ប៉ុន្តែនៅបន្ទប់ផ្សេងគ្នា។

ដោយឡែក យោងតាមព័ត៌មានបានឲ្យដឹងថា បុរសនៅក្នុងឃ្លីបនោះមានឈ្មោះថា Momma Shinya សញ្ជាតិជប៉ុន ហើយប្តីរបស់នាងគឺជាជាងកាត់សក់នៅក្នុងបារ នៅទីក្រុងប៉េកាំង ដែលគេបញ្ជាក់មកថា បុរសជាប្តីបានប្លុកស្ត្រីដែលជាប្រពន្ធខ្លួន នៅលើបណ្តាញសង្គម ថែមទាំងមិនបានសារភាពថាកូននៅក្នុងផ្ទៃរបស់នាងជាកូនរបស់ខ្លួនទៀត​ផង  យ៉ាងណាមិញ អ្នកទាំងពីរមិនទាន់ លែងលះគ្នាដាច់ស្រេចនោះទេ អាចនិយាយបានថា ពួកគេនៅតែជាប្តីប្រពន្ធនឹងគ្នា ដោយមាន សំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់នៅឡើយ។

ទោះយ៉ាងណាក៏ដោយ សម្រាប់ហេតុផលមួយចំនួន វា​កំពុង​នៅតែ​ស្ថិត​នៅ​ក្នុងភាព​មន្ទិល​របស់មហាជន ដោយគេមានការងឿងឆ្ងល់ចំពោះការពន្យល់របស់តារាស្រីរូបនេះ ដោយគេបានលើកឡើងថា ហេតុអ្វីបានជានាងចែករំលែកនៅផ្ទះតែមួយ បន្ទប់ផ្សេងគ្នា តែចាប់បាននៅលើគ្រែជាមួយគ្នាទៅវិញ?  យ៉ាងណាមិញបច្ចុប្បន្ននេះព័ត៌មានដ៏កក្រើកមួយនេះ នៅតែជាប្រធានបទក្តៅគគុក នៅទូទាំងប្រទេសចិន៕

សូមទស្សនារូបខាងក្រោម៖ 

  តារាសម្តែង Wang Ziyan
សំបុត្រ អេតាស៊ីវិល
ចាប់បាននៅកន្លែងកើតហេតុ
ចាប់បាននៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ