បរទេស៖ ទទួលស្គាល់ពីភាពល្បីល្បាញរបស់តារាចម្រៀងស្បែកខ្មៅ សញ្ជាតិអាមេរិក Travis Scott គឺមានជាច្រើនឆ្នាំមកហើយ ដោយកេរ្តិ៍ឈ្មោះបានល្បីសុះសាយទូទាំងប្រទេសតែម្តង។

ជាការពិតណាស់ ដោយសារតែទេពកោសល្យដ៏ល្អឯកនិង ការស្រលាញ់ចូលចិត្តទៅលើខាងវិស័យសិល្បៈនេះហើយទើបធ្វើឲ្យ រូបគេអាចឈានដល់ចំណុចកំពូលជាមួយតារាផ្សេងៗទៀតបាន អាចនិយាយបានថាអាជីពជាតារាចម្រៀងគឺទទួលបានជោគជ័យបាត់ទៅហើយ ដូច្នេះហើយការងារសិល្បៈត្រូវធ្វើបន្ថែមក៏កាន់តែកើនឡើងជាលំដាប់ប៉ុន្តែតារារូបនេះចេះបែងចែក ពេលវេលាបានត្រឹមត្រូវ ដោយតែងតែ យកពេលវេលាដែលសេសសល់ ទៅដើរកម្សាន្តជាមួយគ្រួសារជានិច្ច។

ដោយឡែក ក្រៅពីការងារមម៉ាញឹកក្នុងវិស័យសិល្បៈ ស្ទើរតែគ្មានពេលទំនេរនិង សម្រាកគ្រប់គ្រាន់នោះ តារាប្រុសរូបនេះក៏បាន បំពេញតួនាទីជាឪពុកដ៏អស្ចារ្យ ដោយតែងតែយកចិត្តទុកដាក់ បីបម ថ្នមថ្នាក់Stormi ដែលជាកូនស្រីជាទីស្រលាញ់ជានិច្ច មិនថាត្រឹមសុខភាពផ្លូវកាយទេតែមួយមុខនោះទេ។

ជាងនេះទៅទៀតអារម្មណ៍ផ្លូវចិត្តវិញ Travis Scott ក៏បាននិយាយប្រាប់ដំបូន្មានក៏ដូចជាលើកទឹកចិត្ត ដល់កូនស្រី ឲ្យចេះតស៊ូមានជំនឿចិត្តលើខ្លួនឯង ទោះបីរូបនាងជាស្រីក៏ដោយក៏អាចធ្វើៗបានដូចបុរសៗផងដែរ ដោយសម្តីឪពុកវ័យ២៨ឆ្នាំរូបនេះបាននិយាយថា៖

 Travis Scott

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាគោរពសម្តីនិង គាំទ្រការលើកឡើងរបស់  Travis Scott ដោយនិយាយថាតារាម្នាក់នេះគឺជាអាយដលដ៏មានទេពកោសល្យទាំងនៅលើឆាកនិង ថែមទាំងជាឪពុកដ៏អស្ចារ្យម្នាក់សម្រាប់កូនស្រីនិង ថែមទាំងជាសង្សារដ៏ល្អសម្រាប់ Kylie Jennerផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Travis Scott
Travis Scott
Stormiនិង Travis Scott
Travis Scottនិង Stormi
Travis Scottនិង Stormi
Travis Scottនិង Stormi
Travis Scott Stormiនិង Kylie Jenner
Travis Scott Stormiនិង Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ