កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ  ក្នុងកម្មវិធីកម្សាន្តល្បីបំផុតមួយ ប្រចាំប្រទេសកូរ៉េ «Knowing Brothers» របស់ទូរទស្សន៍ JTBC បានបង្ហាញវត្តមានរបស់ ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ចូលរួមលេង ជាភ្ញៀវកិត្តិយស។

យ៉ាងណាមិញ នៅលើប៉ុស្តិ៍ Chanel ​យូធូប របស់កម្មវីធីល្បីមួយនេះ​ក៏បាន បង្ហោះវីដេអូ របស់សមាជិកកូនពៅនោះគឺ Lisa បានបង្ហាញនូវក្បាច់រាំ យ៉ាងរស់រវើក ជាពិសេសនោះ​ក៏បានធ្វើឲ្យកម្មវីធីកាន់តែសប្បាយ នៅពេលតារាស្រីរូបនេះ បានរាំបទ បែកស្លុយ នៃបទចម្រៀងថៃ។

តាមរយៈវីដេអូខាងក្រោម កញ្ញា Lisa បានបង្ហាញសមត្ថភាព ក្នុងបទចម្រៀង របស់ Chris Brown ជាមួយ ចង្វាក់ R&B និង Hip Hop បានធ្វើតារាស្រីជនជាតិថៃម្នាក់នេះ បញ្ចេញក្បាច់រាំ យ៉ាងមានភាពជឿជាក់ភ្លាមៗតែម្តង ជាមួយរាងកាយ ស៊ីជាមួយចង្វាក់បទភ្លេង។

លើសពីនេះទៀតសោត ចូលមកបទទី២ ដែលជាបទ «Pu Klap Epi» ដែលជាបទកំពុងពេញនិយមនៅប្រទេសថៃ    ដោយ Lisa មិនបានបង្អង់យូរ ក៏បាន បង្ហាញស្ទីលរាំនៃបទចម្រៀង មើលទៅពិតជាដូចមែនទែន ជាពិសេសនោះ បានលេងទឹកមុខដ៏សែនស្មើទៀតនោះ បានធ្វើឲ្យអ្នកគ្រប់គ្នាផ្ទុះសំណើចខ្លាំង ជាពិសេសនោះ អ្នកទស្សនាតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

BLACKPINK
 Lisa
 Lisa
 Lisav
វីដេអូដែល​ Lisa បានរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ