បាត់ដំបង៖ ដោយឈរលើក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំ និងបុគ្គលិក  នៃភោជនីយដ្ឋាន សួគ៌ា ក្រុមហ៊ុន មេហ្គាឌីស (Megadis Co., Ltd) ក្រុមហ៊ុនគ្រឿងសម្អាង Coverderm អ្នកតំណាងស្ថានីយតូតាល់ខេត្តបាត់ដំបង និងសប្បុរសជនជាច្រើនអ្នកទៀត បានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារ ដើម្បីរួមចំណែកក្នុងការជួយសម្រាលដល់ការដោះស្រាយផលវិបាក របស់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំស្នឹង ស្រុកបាណន់ និង ឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សកម្មភាពពេលចែកអំណោយ 

នៅក្នុងផងដែរ សម្ភារៈដែលសប្បុរសជនបាននាំយកទៅជួយប្រជាពលរដ្ឋ រួមមាន៖

- អង្ករ ៣តោន

- ត្រីខកំប៉ុង ៣០០យួរ

- មី ៣០០កេស

- ទឹកស៊ីអ៊ីវ ១០០យួរ

- ប្រេងឆា ២០០ប៊ីដុង

- និងថវិកាមួយចំនួន

សកម្មភាពពេលចែកអំណោយ 

សូមជម្រាបផងដែរថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់៕

សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងសូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ!

សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 
សកម្មភាពពេលចែកអំណោយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ