ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ ដល់ទៅជាង៧លាននាក់

//s9.kh1.co/f9/f9109acd2860bf5fc42c8602c2f9ee640892ddfc.jpg
សង្គម

 ១៧-តុលា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញឱ្យឃើញថា តួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា​បានកើនឡើងដល់​ ៧,៤៣លាននាក់​នៅថ្ងៃសៅរ៍នេះ

ម៉ុមបៃ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញឱ្យឃើញថា  តួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា​បានកើនឡើងដល់​ ៧.៤៣លាននាក់​ ​នៅថ្ងៃសៅរ៍នេះ ​បន្ទាប់ពីរកឃើញអ្នកថ្មីចំនួន ៦២,២១២នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន​​ឥណ្ឌា​​​បានឡើងឈរនៅចំណាត់ថ្នាក់ទី២ ​ក្លាយជាប្រទេស​មានករណីឆ្លងជំងឺច្រើនបំផុត គឺបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង ៨.២លាននាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរឥណ្ឌាកំពុងមានការព្រួយបារម្ភថាករណីឆ្លងអាចនឹងកើនឡើង​ថែមទៀត ខណៈពេលដែលរដូវបុណ្យទាននឹងមកដល់នាពេលខាងមុខនេះ​។

គួរជម្រាបដែរថា ​ប្រទេសឥណ្ឌា​មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង ១១ម៉ឺននាក់ អ្នកជាសះស្បើយជាង ៦លាននាក់ ខណៈអ្នកជំងឺ​ប្រហែល ៨០ម៉ឺននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

បុគ្គលិកសុខាភិបាលឥណ្ឌា ដើរបាញ់ថ្នាំសម្លាប់មេរោគ ខណៈពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើង
បុគ្គលិកសុខាភិបាលឥណ្ឌា ដើរបាញ់ថ្នាំសម្លាប់មេរោគ ខណៈពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើង
រដ្ឋ Maharashtra គឺជាទីកន្លែងដែលមានករណីឆ្លងកូវីដ១៩ច្រើនជាងគេ នៅប្រទេសឥណ្ឌា
រដ្ឋ Maharashtra គឺជាទីកន្លែងដែលមានករណីឆ្លងកូវីដ១៩ច្រើនជាងគេ នៅប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T