ក្រោយធ្លាយវីដេអូរថយន្ត ដេញបុកម៉ូតូយ៉ាងសាហាវ ស្រាប់តែ សាច់ញាតិជនបង្កចេញមុខនិយាយថា...

//s9.kh1.co/06/0671e22adc426abd5ab3363a6a06e151b73f523d.jpg
សង្គម

 ១៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិច មានដំណឹងលេចលឺពីសំណាក់ សាច់ញាតិជនបង្ក ថាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ អំពើមនុស្សឃាតនោះ ប៉ុន្តែ ជាករណីដេញតាមចោរទៅវិញ

ភ្នំពេញ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសេរ៊ីទំនើបមួយគ្រឿង បានដេញបុកម៉ូតូ ថែមទាំងបានផ្ទុះវីដេអូហេតុការណ៍ស្រស់ៗ ធ្វើឲ្យប្រិយមិត្តមានការខឹងសម្បារ កើតទុក្ខមិនសុខចិត្តគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូមួយនោះដែរ គេឃើញថា ហេតុ​ការណ៍​ដ៏សាហាវឃោរឃៅនេះ​ បានកេីតឡេីង​នៅ​វេលា​ម៉ោង​ ២៣​:២៤​ នាទី​ យប់​ថ្ងៃ​ទី​ ១៥​ តុលា​ ឆ្នាំ​ ២០២០ ដោយរថយន្តម៉ាក NX200T បើកដោយបុរសម្នាក់ មានមុខរបរជាពេទ្យធ្មេញ បើកបរនៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវ លេខ៣២៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ បឹងកេងកង បុកពីក្រោយ និងថយមកកិន សម្លាប់បុរសម្នាក់ ដែលជាភាគីខាងម៉ូតូ ។

យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបពត៌មានដ៏រន្ធត់មួយនេះហើយ ឃើញថាមានមហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក កើតទុក្ខមិនសុខចិត្តចំំពោះភាគីជាអ្នកបើកបររថយន្តយ៉ាងខ្លាំង ព្រមទាំងចាត់ទុកថានេះ ជាអំពើឃាតកម្មគិតទុកជាមុន ថែមទៀតផង។

មិនយូរប៉ុន្មាន ស្រាប់តែ មុននេះបន្តិច មានដំណឹងលេចលឺពីសំណាក់ សាច់ញាតិជនបង្ក ថាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ អំពើមនុស្សឃាតនោះទេ ប៉ុន្តែ ជាករណីដេញតាមចោរទៅវិញ ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវពិតប្រាកដយ៉ាងណា ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ មានតែរង់ចាំសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតជាមុនសិន៕

ប្រភព៖ ឧត្តមសេនីយ៍ ទី ចំរើនកុសល

ជនបង្ក
ជនបង្ក
ជនបង្ក
ជនបង្ក
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ហេតុការណ៍កន្លែងកើតហេតុ
ហេតុការណ៍កន្លែងកើតហេតុ
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T