PSG បានលេងដោយគ្មាន Neymar ក្នុង៤ប្រកួតក្នុងចំណោម ៧ប្រកួតនៃលីគ​រដូវកាល​នេះ ក្នុងការខកខាននេះគេបានឈ្នះ ៣ក្នុងចំណោមនោះផងដែរ។ លោក Thomas Tuchel ​បាននិយាយថា Neymar នឹងត្រៀមខ្លួនលេងជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីតារាឆ្នើម Paris Saint-Germain និង Nimes មិនបានចូលរួមលេង។

Neymar ត្រូវបានអវត្តមានខណៈដែលក្រុម PSG បានទទួលជ័យជម្នះ នៅឯ Nimes។ ក្នុងពេលការប្រកួតនោះ កីឡាករ Mbappe បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ដែល​បានជួយឲ្យក្រុមនេះ ឈ្នះក្នុងលទ្ធផល៤-០កាល ពីថ្ងៃសុក្រនេះ។

ពេលនេះ Mbappe បានបោះជំហានទៅមុខដោយអវត្តមានរបស់ Neymar ពេលលេង ជាមួយក្រុម Nimes ហើយកីឡាករ Mbappe ក៏បានស៊ុតបញ្ចូលទីបានពីរគ្រាប់ផងដែរ ខណៈពេលដែរ​ខ្សែ​ការពារ Loick Landre ត្រូវបានបណ្តេញចេញសម្រាប់ការ​ប្រកួត​នាទីទី១២ ។

លោក Tuchel បានកោតសរសើរចំពោះ កីឡាករ អន្តរជាតិ បារាំងរូបនេះ​ដែលអាចរក​គ្រាប់​​បាល់បានដល់ទៅ ៤គ្រាប់ក្នុងការប្រកួត Ligue 1 ក្នុងរដូវកាលនេះ។

កីឡាករ Neymar

ការប្រកួតលីហ្គកំពូលធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពី Neymar ស៊ុតបាល់​បញ្ចូលទីបាន ១គ្រាប់ពេលប៉ះជាមួយ ប៉េរូក្នុង វគ្គជម្រុះ World Cup នៅលីម៉ា​កាលពីសប្តាមុន ដែលបានធ្វើអោយកីឡាកររូបនេះឈរនៅលំដាប់ទី១នៃ កីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ប្រេស៊ីល។ លោក Tuchel បាននិយាយថាគាត់បានសំរេចចិត្ត បន្តដំណើរទៅមុខទៀត ប៉ុន្តែគាត់រំពឹងថា Neymar នឹងត្រលប់មកវិញនៅពេលដែល PSG បើកយុទ្ធនាការ Champions League នៅផ្ទះរបស់ពួកគេជាមួយក្រុម Manchester United នៅថ្ងៃអង្គារនេះ។

កីឡាករ Neymar

គ្រូបង្វឹករបស់ PSG រូបនេះបាននិយាយថា «Neymar មិនមានបញ្ហាអ្វីទេ យើងបាន​និយាយ​ជាមួយគ្នាដូចជាខ្ញុំ បានធ្វើជាមួយ Kylian អញ្ចឹង។​ យើងបានពិភាក្សា​ដោយស្មោះត្រង់ ហើយខ្ញុំបានសំរេចចិត្តអោយគាត់សម្រាកនៅ ថ្ងៃនេះ។ គាត់នឹងមកហ្វឹកហាត់និងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុម Manchester United នៅថ្ងៃស្អែក»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ