ប៊ុយ⁠ការែស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង (NSM) ដែលមានសក្តានុពលសម្រាប់ការពារនៅតាមតំបន់ឆ្នេរ​ ​​ឱ្យទៅប្រទេសរ៉ូម៉ានី​ក្នុងទំហំទឹកប្រាក់ប្រហែល ៣០០លានដុល្លារ។

យោងតាមសេចក្តីប្រកាសនៅលើគេហទំព័ររបស់​ទីភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខជាតិ​បានឱ្យដឹងថា ប្រទេសរ៉ូម៉ានីចង់ទិញប្រព័ន្ធមីស៊ីលនេះចំនួន២ រួមទាំងឧបករណ៍​ពាក់ព័ន្ធចំនួនទៀត ក្នុងគោលបំណងបង្កើនសមត្ថភាពការពារដែនសមុទ្ររបស់រ៉ូម៉ានីនៅសមុទ្រខ្មៅ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត​ ក៏ដូចជាការបង្កើនអន្តរ​ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបដែរថា ប្រព័ន្ធមីស៊ីល NSM គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kongsberg Defence & Aerospace ដោយមានការសហការជាមួយក្រុមហ៊ុន Raytheon ។ ហើយបច្ចុប្បន្ន ប្រព័ន្ធមីស៊ីលនេះកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួន រួមមាន ប្រទេសន័រវែស ប៉ូឡូញ សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងអាល្លឺម៉ង់ជាដើម៕

ប្រព័ន្ធមីស៊ីល NSM
ប្រព័ន្ធមីស៊ីល NSM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ