​បង្កើនកា​រប្រុងប្រយ័ត្ន ផ្ទះ​ប្រជាពលរដ្ឋមួយ​កន្លែង​ នៅក្រុងតាខ្មៅ ត្រូវ​បានបាក់​ស្រុត ​ដោយ​សារតែ​ទឹក​ជំនន់​ ​

//s9.kh1.co/e7/e78749fc820a5ca5b76743d4e5a71b5911a97e23.jpg
សង្គម

 ១៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅក្នុង​ថ្ងៃទី​១៧ ខែ​តុលានេះ ផ្ទះ​ប្រជា​ពលរដ្ឋមួយ​កន្លែង​ ដែល​ស្ថិត​នៅក្នុង​ខេត្ត​កណ្តាល​បាន​ទទួល​រង​ នូវ​ការ​ខូចខាត​ស្ទើរតែទាំងស្រុង ដោយសារតែកា​របាក់​ស្រុត​ដោយ​គ្រោះ​ទឹក​ជំនន់​ផងដែរ​។

កណ្តាល៖ ក្នុង​រយៈពេលយ៉ាងខ្លី ​ខេត្ត​ជា​ច្រើន​នៅក្នុង​ប្រទេសកម្ពុជា ​ត្រូវទទួល​​រង​គ្រោះ ​ដោយ​សារតែ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន ​ត្រូវបង្ខំ​ចិត្ត​​ចាកចេញ​ពី​ផ្ទះសម្បែង ​ទៅរក​ទីទួល​មាន​សុវត្ថិភាព​ ដើម្បី​សុខ​សុវត្ថិភាពផ្ទាល់​ខ្លួន ​រួម​ទាំងក្រុម​គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាមិញ​ រហូត​មកទល់​ពេល​នេះ ​កម្ពស់​ទឹក​ក៏នៅមិន​ទាន់​មាន ​ការ​ថម​ថយ​ទៅ​វិញ​ច្រើន​ទេ ព្រោះ​ភ្លៀងនៅ​តែបន្ត​ធ្លាក់​ក្នុង​កម្រិត​ពី ​មធ្យម​ទៅ​ច្រើន​ដដែល​។ ជាហេតុ​ធ្វើ​ឲ្យ ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋមួយ​កន្លែង ​ដែល​ស្ថិតនៅ ក្នុង​ភូមិព្រែក​ថី សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល បាន​ទទួល​រង ​នៅ​ការ​បាក់​ស្រុត ខូត​ខាតស្ទើរតែទាំងស្រុង​​។ ហេតុដូចនេះ ​សូម​ប្រជាពលរដ្ឋ​ដែល​ មាន​ទីលំនៅ​ក្បែរមាត់​ស្ទឹង ព្រែក​ និងទន្លេបង្កើននៅ​ការ​ប្រុងប្រយ័ត្ន​ បន្ថែម​ទៀត​ឲ្យ​បាន​ខ្ពស់បំផុត​។

គួរ​បញ្ជាក់​ផងដែរ​ថា ទឹក​ជំនន់​បាន​បង្ក នៅ​ផល​ប៉ះពាល់​ដល់ ​ប្រជា​ពល​រដ្ឋបានកើន​ឡើង ​ជិត​៤ម៉ឺនគ្រួសារហើយ។ ជា​ពិសេ​ស​អ្នក​ដែល​មាន​ទីលំនៅ ​​ស្ថិតនៅ​ខាង​​ផ្នែក​ពាយ័ព្យ​នៃ ​ប្រទេស​​មាន​ដូច​ជា ​ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង ប៉ៃលិន ​បន្ទាយ​មានជ័យ ​​ រាជធានីភ្នំពេញ ​ព្រម​ទាំង​ខេត្ត​កណ្តាល​ផងដែរ៕  

ប្រភព៖ មហាគ្រួសារតាខ្មៅ
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
ផ្ទះប្រជាពលរដ្ឋដែល​បាន​បាក់​ស្រុត
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T