Chen របស់​ក្រុម​ EXO នឹង​ចូល​បម្រើ​ជួរ​យោ​ធា​នៅ​ខែ​នេះ​

//s9.kh1.co/f3/f3094d19013e5e4537595c64c6e1ed752e55752c.jpg
នារី

 ១៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

“ខ្ញុំនឹងបំពេញកាតព្វកិច្ចរបស់ខ្ញុំអោយបានល្អ ហើយខ្ញុំនឹងត្រឡប់មកវិញ ដើម្បីនិយាយសួស្តីក្នុងនាមជាមនុស្សដែលមាន​ភាពចាស់ទុំម្នាក់”

ភ្នាក់ងាររបស់ Chen បាននិយាយកាលពីថ្ងៃសុក្រថា Chen ដែលជាសមាជិកក្រុមចម្រៀងប្រុសរបស់ក្រុមចម្រៀងកូរ៉េ EXO នឹងចូលបម្រើជួរយោធានៅចុងខែនេះដើម្បីបំពេញកាតព្វកិច្ចរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័ររបស់ SM Entertainment បានអោយដឹងថាបុរសអាយុ ២៨ឆ្នាំគឺ Kim Jong-dae (Chen) បាន​ចូលទៅចុះឈ្មោះដោយបំពេញដាក់ថា នឹងធ្វើកាតព្វកិច្ចនៅថ្ងៃទី ២៦ ខែតុលា។ ហើយទីភ្នាក់ងារមិនបានបញ្ជាក់​លំអិត​អំពីទីកន្លែង និងកាលវិភាគនៃការចុះឈ្មោះចូលជាសមាជិកនោះទេ។

Kim Jong-dae (Chen)
Kim Jong-dae (Chen)

គាត់បានសរសេរលិខិតមួយផ្ញើទៅអ្នកគាំទ្រថា៖ “ខ្ញុំនឹងបំពេញកាតព្វកិច្ចរបស់ខ្ញុំអោយបានល្អ ហើយខ្ញុំនឹងត្រឡប់មក​វិញ ដើម្បីនិយាយសួស្តីក្នុងនាមជាមនុស្សដែលមានភាពចាស់ទុំម្នាក់”។ ក្នុងពេលនោះផងដែរលោក Chen បានចេញ បទថ្មីរបស់គាត់គឺបទ "Hello" កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីប្រកាសរៀបអាពាហ៍ពិពាហ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែមករាកន្លងមក ឥឡូវ​គាត់បានក្លាយជាឪពុកគេហើយដោយកូនគាត់ជាកូនស្រី៕

Kim Jong-dae (Chen)
Kim Jong-dae (Chen)
SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T