មានក្លឹបជាច្រើនបានធ្វើការផ្លាស់ប្តូរកីឡាកររបស់ខ្លួន មានទាំងទិញចូលក៏ដូចជាលក់ចេញទៅតាម​ការប្រែប្រួល​ទម្រង់លេង​របស់គ្រូបង្វឹក ម្ចាស់ក្លឹប ឬការទាមទារស្នើសុំរបស់អ្នកគាំទ្រក្លឹបក៏មាន។ សម្រាប់ការផ្ទេរកីឡាករនារដូវក្តៅ ឆ្នាំ២០២០នេះ មានកីឡាករច្រើនណាស់បានសម្រេចចិត្តធ្វើការផ្ទេរទៅកាន់ក្លឹបថ្មី ជាមួយការផ្តល់ជូននូវតម្លៃផ្ទេរ​តាមសមត្ថភាព​របស់កីឡាករ ឬតាមការចរចារវាងក្លឹបទិញ និងក្លឹបដើម។

កីឡាករល្បីៗដែលក្លឹប Chelsea ទិញបានក្នុងរដូវក្តៅនេះ

គេហទំព័រកីឡាដ៏ធំរបស់ចក្រភពអង់គ្លេស transfermarkt បានដកស្រង់កីឡាករ ១៥រូបដែលមានតម្លៃខ្លួនផ្ទេរ​ថ្លៃជាងគេក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំ២០២០នេះ​ ដូចខាងក្រោម៖

១៥-ខ្សែប្រយុទ្ធស្លាបកើតនៅហូឡង់ ប៉ុន្តែលេងឱ្យជម្រើសជាតិម៉ារ៉ុក Hakim Ziyech វ័យ ២៧ឆ្នាំ (តម្លៃខ្លួនក្នុង​ទីផ្សារកីឡាករចំនួន ៤០លានអឺរ៉ូ) បានផ្ទេរពីក្លឹប Ajax ទៅចូលរួមជាមួយក្លឹប Chelsea កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៤០លានអឺរ៉ូ

Hakim Ziyech

១៤-ខ្សែការពារស្លាបកើតនៅអេស្ប៉ាញ ប៉ុន្តែលេងជម្រើសជាតិម៉ារ៉ុក Achraf Hakimi វ័យ ២១ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៥៤លានអឺរ៉ូ) បានផ្ទេរពីក្លឹប Real Madrid ទៅចូលរួមជាមួយក្លឹប Inter Milan កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃត្រឹម ៤០លានអឺរ៉ូ

Achraf Hakimi

១៣-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិព័រទុយហ្គាល់ Diogo Jota វ័យ ២៣ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ២៨លានអឺរ៉ូ) បានផ្ទេរពីក្លឹប Wolverhampton Wanderers ទៅចូលរួមជាមួយក្លឹប Liverpool កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៤៤.៧លានអឺរ៉ូ

Diogo Jota

១២-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាល្លឺម៉ង់ Leroy Sané វ័យ ២៤ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៨០លានអឺរ៉ូ) បានផ្ទេរពីក្លឹប Manchester City ទៅចូលរួមជាមួយក្លឹប Bayern Munich កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៤៥លានអឺរ៉ូ

Leroy Sané

១១-ខ្សែការពារកណ្តាលជម្រើសជាតិហូឡង់ Nathan Aké វ័យ ២៥ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ២៨លានអឺរ៉ូ) បានផ្ទេរពីក្លឹប AFC Bournemouth ទៅចូលរួមជាមួយក្លឹប Manchester City កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៤៥.៣លានអឺរ៉ូ

Nathan Aké

១០-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Mauro Icardi វ័យ ២៧ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៦០លានអឺរ៉ូ) បានផ្ទេរពីក្លឹប Inter Milan ទៅចូលរួមជាមួយក្លឹប PSG កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជាមួយកុងត្រា​រយៈ​ពេល​ ៤ឆ្នាំ ក្នុងតម្លៃ ៥០លានអឺរ៉ូ

Mauro Icardi

៩-ខ្សែបម្រើការពារជម្រើសជាតិហ្គាណា Thomas Partey វ័យ ២៧ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៤០លាន​អឺរ៉ូ​) បានផ្ទេរពីក្លឹប Atlético Madrid ទៅចូលរួមជាមួយក្លឹប Arsenal កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ជាមួយ​កុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៥០លានអឺរ៉ូ

Thomas Partey

៨-ខ្សែការពារស្វាបឆ្វេងជម្រើសជាតិអង់គ្លេស Ben Chilwell វ័យ ២៣ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៤០លានអឺរ៉ូ) បានផ្ទេរពីក្លឹប Leicester City ទៅចូលរួមជាមួយក្លឹប Chelsea កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៥០.២លានអឺរ៉ូ

Ben Chilwell

៧-ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Timo Werner វ័យ ២៤ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៦៤លានអឺរ៉ូ) បានផ្ទេរពីក្លឹប RB Leipzig ទៅចូលរួមជាមួយក្លឹប Chelsea កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជាមួយ​កុងត្រា​រយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៥៣លានអឺរ៉ូ

Timo Werner

៦-ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Álvaro Morata វ័យ ២៧ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៣៦លានអឺរ៉ូ) បានផ្ទេរពីក្លឹប Chelsea ទៅចូលរួមជាមួយក្លឹប Atlético Madrid កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៣ឆ្នាំ ក្នុងតម្លៃ ៥៦លានអឺរ៉ូ និងត្រូវបានក្លឹប Atlético Madrid បញ្ជូនឱ្យក្លឹប Juventus ខ្ចីជើងមួយរដូវកាលជាមួយជម្រើសទិញផ្តាច់។

Álvaro Morata

៥-ខ្សែបម្រើការពារជម្រើសជាតិបូស្នៀ-ហេហ្សេហ្គូវីណា Miralem Pjanic វ័យ ៣០ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៤៥លានអឺរ៉ូ) បានផ្ទេរពីក្លឹប Juventus ទៅចូលរួមជាមួយក្លឹប Barcelona កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៤ឆ្នាំ ក្នុងតម្លៃ ៦០លានអឺរ៉ូ

Miralem Pjanic

៤-ខ្សែការពារកណ្តាលជម្រើសជាតិព័រទុយហ្គាល់ Rúben Dias វ័យ ២៣ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៣៥លានអឺរ៉ូ) បានផ្ទេរពីក្លឹប Benfica ទៅចូលរួមជាមួយក្លឹប Manchester City កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៦ឆ្នាំ ក្នុងតម្លៃ ៦៨លានអឺរ៉ូ

Rúben Dias

៣-ខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Victor Osimhen វ័យ ២១ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៤០លានអឺរ៉ូ) បានផ្ទេរពីក្លឹប Lille ទៅចូលរួមជាមួយក្លឹប Napol កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៧០លានអឺរ៉ូ

Victor Osimhen

២-ខ្សែបម្រើកណ្តាលជម្រើសជាតិប្រេស៊ីល Arthur Melo វ័យ ២៤ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៥៦លានអឺរ៉ូ) បានផ្ទេរពីក្លឹប Barcelona ទៅចូលរួមជាមួយក្លឹប Juventus កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៧២លានអឺរ៉ូ

Arthur Melo

១-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Kai Havertz វ័យ ២១ឆ្នាំ (តម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៨១លានអឺរ៉ូ) បានផ្ទេរពីក្លឹប Bayer Leverkusen ទៅចូលរួមជាមួយក្លឹប Chelsea កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ៨០លានអឺរ៉ូ។  

Kai Havertz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ