កីឡាករ Paulo Dybala អាចចាកចេញពី Juventus ក្រោមហេតុផលមួយនេះ

//s9.kh1.co/1b/1b97f064912e393e4df5c673057721dcbc171805.jpg
កីទ្បា

 ១៦-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

លើកចុងក្រោយ Paulo Dybala បានលេងឱ្យក្លឹប Juventus គឺនៅអំឡុងខែសីហា នៅពេលដែលរូបគេបានរងរបួសសាច់ដុំ នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹង Lyon នៅរដូវកាលមុន ។

លើកចុងក្រោយ Paulo Dybala បានលេងឱ្យក្លិប Juventus គឺនៅអំឡុងខែសីហា នៅពេលដែលរូបគេបានរងរបួសសាច់ដុំ នៅក្នុងការប្រកួតក្របខណ្ឌ Champions League ទល់នឹង Lyon នៅរដូវកាលមុន។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទើបតែលេងបានត្រឹម ១៣ នាទីប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះជើងទី ២ នៅទីក្រុងទួរីន មុនពេលដែលអតីតគ្រូបង្វឹក Maurizio Sarri ត្រូវបង្ខំចិត្តប្ដូរចេញដោយសារបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dybala ក្នុងការប្រកួតរវាងម្ចាស់ផ្ទះ Juventus និង Lyon កាលពីរដូវកាលមុន
កីឡាករ Dybala ក្នុងការប្រកួតរវាងម្ចាស់ផ្ទះ Juventus និង Lyon កាលពីរដូវកាលមុន

ជាក្តីសង្ឃឹមក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Dybala បានឈ្នះពានកីឡាករល្អជាងគេរបស់ Serie A ។ លោក Andrea Pirlo ជាគ្រួបង្វឹកថ្មីចូលកាន់ដំណែងជំនួសលោក Sarri ដូចជាមិនសូវចាប់អារម្មណ៍កីឡាករ Dybala ទៀតនេះទេ ក្រោយពីបានទិញកីឡការវ័យក្មេងសញ្ជាតិ ស៊ុយអែត Dejan Kulusevski រួចមក។

កីឡាករ Dejan Kulusevski ក្នុងការប្រកួតសប្ដាហ៍ទី ២ នៃក្របខណ្ឌ Serie A រវាងម្ចាស់ផ្ទះ Roma និង Juventus 
កីឡាករ Dejan Kulusevski ក្នុងការប្រកួតសប្ដាហ៍ទី ២ នៃក្របខណ្ឌ Serie A រវាងម្ចាស់ផ្ទះ Roma និង Juventus 

ជាក់ស្ដែងក្នុងការប្រកួតរដូវកាលថ្មីនៃក្របខណ្ឌ Serie A  Dybala មិនស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Pirlo នោះទេ ផ្ទុយទៅវិញ គឺត្រូវជំនួសដោយកីឡាករចំណូលថ្មី Dejan Kulusevski ចាប់ដែគូជាមួយ Ronaldo នៅតំបន់ប្រយុទ្ធ។

លោក Andrea Pirlo  និងកីឡាករ Ronaldo ក្នុងការប្រកួតសប្ដាហ៍ទី១ នៃក្របខណ្ឌ Serie A រវាងម្ចាស់ផ្ទះ Juventus និង Sampdoria
លោក Andrea Pirlo  និងកីឡាករ Ronaldo ក្នុងការប្រកួតសប្ដាហ៍ទី១ នៃក្របខណ្ឌ Serie A រវាងម្ចាស់ផ្ទះ Juventus និង Sampdoria

គួរជម្រាបផងដែរថា ក្នុងការបង្ហាញ ២ ប្រកួតដំបូងរបស់ខ្លួនជាមួយ Juventus កីឡាករ Dejan Kulusevski ទទួលបានការសរសើរ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រូបង្វឹកថ្មីលោក Andrea Pirlo និងរៀមច្បងរបស់ខ្លួនកីឡាករ Cristiano Ronaldo ផងដែរ។ នេះគឺជាហេតុផលធំមួយដែលមនុស្សជាច្រើនគិតថា Dybala អាចនឹងចាកចេញពី Juventus នៅរដូវកាលក្រោយនេះ បើទោះបីពេលនេះក្លិបកំពុងតែរៀបចំកុងត្រាថ្មីឲ្យ Dybala រហូតដល់ឆ្នាំ ២០២៥ ក៏ដោយ៕ 

ប្រភព ៖ Daily Mail

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T