Ronaldo អាចប្រឈមនឹងការជាប់ទោស ក្រោយបំពាននឹងបម្រាមចត្តាឡីស័ក

//s9.kh1.co/62/62708305dc1a4a5112fb8be9c7a8637bf7e7acd0.jpg
កីទ្បា

 ១៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Vincenzo Spadafora រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីបាននិយាយថា "កីឡាករ Cristiano Ronaldo បានបំពានបម្រាមនៃការទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ដោយបានវិលត្រឡប់ទៅទីក្រុង Turin វិញ។

លោក Vincenzo Spadafora រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអ៊ីតាលីបាននិយាយថា "កីឡាករ Cristiano Ronaldo បានបំពានបម្រាមនៃការទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ដោយបានវិលត្រឡប់ទៅទីក្រុង Turin វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាលរូបនេះត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេអំឡុងនៃការបំពេញកាតព្វកិច្ចឱ្យជម្រើសជាតិ។ ខ្សែប្រយុទ្ធចាស់វស្សាររូបនេះបានធ្វើការប្រកួត២លើកមកហើយឱ្យព័រទុយហ្កាល់ទល់នឹងក្រុមមាន់គកបារាំង និងក្រុមគោជល់អេស្ប៉ាញ ប៉ុន្តែត្រូវបានដកចេញពីបញ្ជីនៃការប្រកួត ដែលព័រទុយហ្កាល់យកឈ្នះលើក្រុមជម្រើសជាតិស៊ុយអែត ៣-០ ក្នុងក្របខ័ណ្ឌ UEFA Nations League

ខ្សែប្រយុទ្ធ Cristiano Ronaldo អំឡុងពេលចត្តាឡីស័ក
ខ្សែប្រយុទ្ធ Cristiano Ronaldo អំឡុងពេលចត្តាឡីស័ក

ក្រោយខកខានជួយក្រុមជម្រើសជាតិ Ronaldo បានធ្វើដំណើរត្រឡប់ទៅប្រទេសអុីតាលីវិញដើម្បីទៅព្យាបាលនៅទីនោះ។ កំពូលតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានទៅដល់នៅល្ងាចថ្ងៃពុធនេះ ខណៈក្រុមការងាររបស់គាត់បានអះអាងថា Serie A បានបើកភ្លើងខៀវជូនគាត់ត្រឡប់មកអុីតាលីវិញ ដោយត្រូវធ្វើដំណើរតាមយន្ដហោះឯកជន។

ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តរួមក្រុមជម្រើសជាតិ
ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តរួមក្រុមជម្រើសជាតិ

Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Cristiano Ronaldo បានវិលត្រឡប់ទៅកាន់ប្រទេសអុីតាលីវិញតាមរយៈជើងហោះហើរដែលមានវេជ្ជសាស្រ្តតាមមើលថែ និងត្រូវបានអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលដែលពាក់ព័ន្ធតាមសំណើបស់កីឡាករ ហើយនឹងបន្តនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់ជាបន្តទៀត”។

ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តរួមក្រុមជម្រើសជាតិ
ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តរួមក្រុមជម្រើសជាតិ

យ៉ាងណាមិញ រដ្ឋមន្ត្រីកីឡារបស់ប្រទេសអុីតាលីលោក Spadafora បានអះអាងថា លោកមិនបានដឹងពីកិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឱ្យ Ronaldo ធ្វើដំណើរនៅពេលដែលគាត់ត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ ការសួរដេញដោលដោយវិទ្យុ Rai Radio ថាតើ Ronaldo បានរំលោភបម្រាម ឬអត់នោះ លោក Spadafora បាននិយាយថា៖ “ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលខ្ញុំគិតថា Ronaldo បានរំលោភលើវិធានការករពារនេះហើយ”៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T