Jiyeon ចាប់ផ្តើមយំ នៅពេលIU និយាយពីរឿងដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាជាច្រើនឆ្នាំមក(Video inside)

//s9.kh1.co/cb/cb4e74c75cd10c4b702bb35633bf8cd73e36aff6.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រំជួលចិត្តជាពន់ពេក សមាជិក ក្រុមចម្រៀងនារី Tara ដែលមានឈ្មោះថា Jiyeon ចាប់ផ្តើមយំនៅពេល ដែលមិត្តភក្តីដែលស្រលាញ់គ្នាដូចបងប្អុន IU និយាយរឿងរ៉ាវចាស់ៗមក។

កូរ៉េខាងត្បូង៖ មិនងាយបានឃើញទេ នៅពេលដែលតារាចម្រៀងទោល IUនិង សមាជិកក្រុមចម្រៀង Tara Jiyeon រំជួលចិត្តរហូតដល់ថ្នាក់ សម្រក់ទឹកភ្នែក ក្រោយពីបានរៀបរាប់រឿងរ៉ាវ ដែលពួកគេធ្លាប់បានឆ្លងកាត់ជាមួយគ្នារាប់មិនអស់ នៅក្នុងវីដេអូនៃការសន្ទនាគ្នាមួយដែលនៅក្នុងគេហទំព័រយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាពីរដួងនេះ បានរាប់អានគ្នាជាមិត្តភក្តិ អស់រយៈកាលច្រើនជាងមួយទសវត្សរ៍ទៅហើយ​ ដោយមានពេលមួយដែលពួកគេនៅក្មេង IU បានចាត់ទុក Jiyeon ដូចប្អូនស្រីបង្កើតអញ្ចឹងដោយមើលថែរក្សាដូចជាអាណាព្យាបាលអញ្ចឹង។

ប្រហែលជា១០ឆ្នាំមុន​ IU មានសម្ពាធខ្លាំងនៅក្នុងការងារដោយត្រូវការដោះស្រាយម្នាក់ឯង គ្មាននរណាមកជួយរំលែងទុក្ខបានឡើយ ប៉ុន្តែតារាម្នាក់នេះមានភ្នែករឹងដែល កម្រនឹងឲ្យអ្នកដទៃឃើញនាងយំខ្លាំងណាស់ លើកលែងតែចំពោះមនុស្សដែលអាចទុកចិត្តប៉ុណ្ណោះដែល អាចឃើញទឹកភ្នែករបស់ខ្លួនបាន ដោយនៅពេលនោះ ស្ថានការណ៍ចាប់ផ្តើមផ្លាស់ប្តូរដោយ តារាម្នាក់នេះមិនអាចទប់ទឹកភ្នែកបាន ដោយចាប់ផ្តើមយំភ្លាមៗ នៅពេលដែលឃើញមុខ Jiyeon។

ដោយឡែក ក្នុងវីដេអូមួយនៅក្នុង យូធូបបានបង្ហាញពីការសន្ទនារវាងមិត្តភក្តិដ៏ជិតស្និទ្ធដែលរាប់អានគ្នាដូចបងប្អូននោះគឺបានអូសបន្លាយ ដែលតារាទាំងពីរនេះបាននិយាយគ្នាបណ្តើរនឹង ញុំអាហារបណ្តើរពិតជាគួរឲ្យស្រលាញ់ណាស់ ដោយការនិយាយគ្នាមានអត្ថន័យដូចខាងក្រោម៖

IU: ខ្ញុំតែងតែរក្សាភាពស្ងាត់ស្ងៀមនៅពេលដែលខ្ញុំស្ថិតក្នុងសភាពតឹងតែង ប៉ុន្តែនៅពេលដែលបានឃើញមុខ Jiyeon ខ្ញុំចាប់ទប់ទឹកភ្នែកលែងជាប់ នៅក្នុងពេលនោះអារម្មណ៍ខ្ញុំចាប់ផ្តើមល្អឡើងវិញ
Jiyeon : នៅពេលនោះ ខ្ញុំពិតជាបារម្ភ​ចំពោះ IU ច្រើនជាងអារម្មណ៍ភ្ញាក់ផ្អើល ដោយមិនដែលឃើញ នាងអញ្ចឹងពីមុនមកសោះ ដោយសារកន្លងមកគឺជាខ្ញុំជាអ្នកដែលតែងតែយំនៅពេលដែលយើងនិយាយគ្នាតែប៉ុណ្ណោះ
IU:  នៅពេលនោះ ឯងគឺដូចជាបងស្រីរបស់ខ្ញុំអញ្ចឹង ដូច្នេះខ្ញុំមិនអាចបំភ្លេចពេលវេលានៅពេលនោះបានទេ
Jiyeon : បានហើយឈប់និយាយឥឡូវ​នេះទៅ

ការសន្ទនារវាង IUនិង Jiyeon

ក្រោយពីបានឃើញដូច្នេះរួចមកហ្វេនៗ បានសម្តែងអារម្មណ៍រំភើបចំពោះ អាយដលទាំងពីរដែល ពេលវេលាកន្លងផុតច្រើនឆ្នាំហើយ ប៉ុន្តែមិត្តភាពក៏ដូចជាការរាប់អានគឺនៅតែមាន ដោយមិនបានទៅតាមពេលវេលានោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

IU
IU
IU
IU
Jiyeon
Jiyeon
Jiyeon
Jiyeon
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU(កាលពីមុន)
Jiyeonនិង IU
Jiyeonនិង IU
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
សកម្មភាពញុំអាហារនិង សន្ទនារវាង IUនិង Jiyeon
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T