មិនងាយបានជួប! ប្រព័ន្ធផ្កាយដ៏កម្របំផុតបានបញ្ចប់ជីវិត ហើយបានផ្ទុះមានរាងដូចស្លាបកង្ហារ នៅក្នុងកាឡាក់ស៊ីរបស់យើង

//s9.kh1.co/51/513ea6e5f5b306ddbc4c4343c41bf2b241bec77c.jpg
បច្ចេកវិទ្យា

 ១៦-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានតែផ្កាយដែលមានម៉ាស់ធំដូច Wolf-Rayet នឹងឈានដល់ដំណាក់កាលនៃការបញ្ចប់ជីវិតបែបនេះ។

បរទេស៖ ប្រព័ន្ធផ្កាយដ៏កម្រមួយត្រូវបានគេរកឃើញ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែវាបានបញ្ចប់ជីវិត ដោយការផ្ទុះដ៏ធំមួយ។ ប្រព័ន្ធផ្កាយដែលមានរាងដូចស្លាបកង្ហារមួយនេះ មានទីតាំងនៅចម្ងាយ៨,០០០ឆ្នាំពន្លឺពីផែនដី។ ប៉ុន្តែវាពិតជាកម្រណាស់ ដែលតារាវិទូបានរកឃើញប្រព័ន្ធផ្កាយដូចនេះ នៅក្នុងកាឡាក់ស៊ីរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធផ្កាយ Wolf-Rayet
ប្រព័ន្ធផ្កាយ Wolf-Rayet

ប្រព័ន្ធផ្កាយមួយនេះត្រូវបានគេឲ្យឈ្មោះថា Wolf-Rayet។ មានតែផ្កាយដែលមានម៉ាស់ធំដូច Wolf-Rayet នឹងឈានដល់ដំណាក់កាលនៃការបញ្ចប់ជីវិតបែបនេះ។ ដំណាក់កាលមួយនេះអាចមានរយៈពេលរហូតដល់ពីរបីពាន់ឆ្នាំឯណោះ ប៉ុន្តែក្នុងជីវិតរបស់ផ្កាយ នោះគ្រាន់តែជាដំណាក់កាលដ៏ខ្លីតែប៉ុណ្ណោះ នេះបើយោងតាមសម្ដីរបស់ក្រុមតារាវិទូ។

ប្រព័ន្ធផ្កាយ Wolf-Rayet បានផ្ទុះ ហើយមានរាងដូចកង្ហារ
ប្រព័ន្ធផ្កាយ Wolf-Rayet បានផ្ទុះ ហើយមានរាងដូចកង្ហារ

នៅខាងក្នុងប្រព័ន្ធផ្កាយមួយនេះ មានផ្កាយចំនួនពីរដែលមានម៉ាស់ធំ ដែលបានគោចរជុំវិញគ្នា ខណៈពួកវាជាដៃគូវិលជុំវិញគ្នាដោយទំនាញ។ ផ្កាយមួយគូនេះប្រហែលជា ផ្កាយ Wolf-Rayet ដែលបានបញ្ចេញឧស្ម័ន ដែលជួយឲ្យកើតមានរូបរាងដ៏ស្មុគស្មាញនៃពពកធូលី។

ផ្កាយទាំងពីរនេះមានទំហំធំជាងព្រះអាទិត្យយើង ប្រហែល១០ទៅ១៥ដង ហើយពួកវាមានពន្លឺភ្លឺជាងព្រះអាទិត្យរបស់យើង ជាង១០ម៉ឺនដង។ ហើយបើប្រៀបធៀបទៅនឹងសីតុណ្ហភាពនៅលើផ្ទៃព្រះអាទិត្យ ដែលមានប្រហែល៩,៩៤១អង្សាហ្វារិនហៃ ផ្កាយមួយគូនេះមានកម្ដៅខ្លាំងរហូតដល់៤៥,០៣២អង្សាហ្វារិនហៃ ឬអាចច្រើនជាងនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T