ឥណ្ឌូណេស៊ី៖ អ្នកនេសាទក្នុងប្រទេសឥណ្ឌូណេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានប្រទះឃើញកូនត្រីឆ្លាមពណ៌សមួយក្បាល ដែលមានភ្នែកតែមួយដ៏កម្រ។

កូនត្រីឆ្លាមដ៏ចម្លែកនោះ ត្រូវបានគេរកឃើញនៅក្នុងពោះរបស់មេវា ដែលបានងាប់ បន្ទាប់ពីជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ ដែលស្ថិតក្នុងខេត្ដ Maluku កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅពេលបុរសម្នាក់ ធ្វើការសម្អាតពោះរបស់មេត្រីឆ្លាម ហើយវះយកពោះវៀនចេញ ក៏ស្រាប់តែឃើញកូនត្រីឆ្លាមពណ៌សមួយក្បាល ក្នុងចំណោមកូនត្រីឆ្លាមចំនួនក្បាល ដែលជាបងប្អូនរបស់វា។

តួយ៉ាង អ្វីដែលគួរឲ្យកត់សម្គាល់ទៅលើកូនត្រីឆ្លាមដ៏កម្រនោះ គឺមិនត្រឹមតែមានពណ៌សក្បុះប៉ុណ្ណោះទេ ប៉ុន្ដែវាមានភ្នែកតែមួយគត់នៅចំកណ្ដាលក្បាល រីឯព្រុយ និងផ្នែកនៃរាងកាយផ្សេងៗទៀត ក៏ដូចជាកូនត្រីឆ្លាមទូទៅអីចឹងដែរ។

អ្នកនេសាទឈ្មោះ Andy អាយុ ២៩ឆ្នាំបាននិយាយថា៖

លោក Andy

គួរឲ្យដឹងដែរថា បើតាមការសិក្សាស្រាវជ្រាវកន្លងមក ចំពោះត្រីឆ្លាមដែលកើតមកមានលក្ខណៈចម្លែកដូច្នេះ គឺបណ្ដាលមកពីលក្ខខណ្ឌបង្កកំណើតម៉្យាងហៅថា «Cyclopia» ដែលជាហេតុធ្វើឲ្យវាមានភ្នែកតែមួយបែបនេះ។ ហើយកាលពីឆ្នាំ២០១១កន្លងទៅនេះ ត្រីឆ្លាមពណ៌សភ្នែកមួយ មួយក្បាលក៏ត្រូវបានអ្នកនេសាទប្រទះឃើញក្នុងពោះរបស់មេវាផងដែរ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក៕

សូមទស្សនារូបភាពខាងក្រោម៖

កូនត្រីឆ្លាមភ្នែកមួយដែលគេទើបតែរកឃើញក្នុងប្រទេសឥណ្ឌូណេសុី
កូនត្រីឆ្លាមភ្នែកមួយដែលគេទើបតែរកឃើញក្នុងប្រទេសឥណ្ឌូណេសុី
កូនត្រីឆ្លាមភ្នែកមួយដែលគេទើបតែរកឃើញក្នុងប្រទេសឥណ្ឌូណេសុី
ត្រីឆ្លាមភ្នែកមួយដែលគេធ្លាប់រកឃើញម្ដងកាលពីឆ្នាំ២០១១ក្នុងរដ្ឋកាលីហ្វ័រញ៉ា
ត្រីឆ្លាមភ្នែកមួយដែលគេធ្លាប់រកឃើញម្ដងកាលពីឆ្នាំ២០១១ក្នុងរដ្ឋកាលីហ្វ័រញ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ