ក្លិបតោខៀវ Chelsea គ្រោងនឹងដេញថ្លៃយកកីឡាករឆ្នើមមួយរូបរបស់ Juventus នៅរដូវកាលក្រោយនេះ

//s9.kh1.co/12/12f9be693e68347c9bb5a61c7732b8930f0f4b9c.jpg
កីទ្បា

 ១៦-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

របាយការណ៍មួយបានបញ្ជាក់ថា ក្រុមតោខៀវ Chelsea មិនបានទទួលជោគជ័យក្នុងការប៉ុនប៉ងទាក់ទាញខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez ទៅកាន់ទឹកដី Stamford Bridge នៅរដូវក្តៅនេះទេ

របាយការណ៍មួយបានបញ្ជាក់ថា ក្រុមតោខៀវ Chelsea មិនបានទទួលជោគជ័យក្នុងការប៉ុនប៉ងទាក់ទាញខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez ទៅកាន់ទឹកដី Stamford Bridge នៅរដូវក្តៅនេះទេ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Lautaro Martinez បានបដិសេធការផ្លាស់ទៅលេងក្រោមការដឹកនាំរបស់ Frank Lampard ។ ប៉ុន្តែក្រុមអ្នកនៅភាគខាងលិចទីក្រុងឡុង អាចត្រូវបានគេកំណត់ដើម្បីចាប់យកគោលដៅថ្មីក្នុងក្របខណ្ឌ Serie A ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Dybala 
កីឡាករ​ Dybala 

កីឡាករ Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់មកកាន់ Chelsea ថែមទាំងបានលើកឡើងទៀតថា គាត់ស្ថិតក្នុងជម្រើសរបស់ Barcelon ដើម្បីជំនួសមិត្តរួមជាតិ Lionel Messi  ប្រសិនបើតារាឆ្នើមវ័យ ៣៣ ឆ្នាំរូបនេះ បន្តការគំរាមកំហែងរបស់គាត់ក្នុងការលាឈប់ពីក្លិបយក្សកាតាឡាន់នៅរដូវក្តៅខាងមុខនេះ។

កីឡាករ Dybala និង មិត្តរួមក្រុម
កីឡាករ Dybala និង មិត្តរួមក្រុម

គួរឲ្យដឹងផងដែរថា Dybala ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Manchester United ផងដែរ។ ប៉ុន្តែពេលនេះក្រុមតោខៀវ Chelsea ហាក់ដូចជាមានភាគរយខ្ពស់ជាងគេ បើទោះបីជាក្រុម Juventus បានបើកកិច្ចចរចាដើម្បីព្យាយាម និងចងខ្សែប្រយុទ្ធរូបនេះ រហូតដល់ឆ្នាំ ២០២៥ ក៏ដោយ។ លោក Lampard បានចំណាយប្រាក់ជាង ២៣០ លានផោនលើកីឡាករក្នុងរដូវក្តៅនេះ៕

 

ប្រភព ៖ The Sun

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T