វ័យ៦៥ឆ្នាំទៅហើយ តែម្ដាយ ទូច ស្រីល័ក្ខ នៅតែខ្ញង់ លេងខ្លួនមិនចាញ់ក្មេង

//s9.kh1.co/92/92a82c0f18846b44a5c710a2304fe676be23dc5c.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិតណាស់ ហ្វេនៗធ្លាប់តែបានឃើញមុខមាត់អ្នកនាង ទូច ស្រីល័ក្ខ បង្ហាញមុខមានភាពស្រស់ស្អាត តែបើងាកទៅមើលសម្រស់ម្ដាយតារារូបនេះវិញស្រស់សោភាមិនចាញ់នាងនាងប៉ុន្មានឡើយ។

ភ្នំពេញ៖ តារាចម្រៀងស្រីពោរពេញដោយសមត្ថភាព និងទេពកោសល្យអ្នកនាង ទូច ស្រីល័ក្ខ បច្ចុប្បន្ន តារារូបនេះ នៅតែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ជាពិសេស នាងជាតារាស្រីមួយរូបចូលចិត្តបង្ហាញអ្វីដែលថ្មីជារបស់ខ្លួនឯង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងតែងតែមានអ្វីថ្មីៗចែកជូនដល់ទស្សនិកជន ក៏ដូចជាហ្វេនៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជនវិញ តារាស្រីរូបនេះ តែងតែបង្ហាញមុខមាត់កូនប្រុសជាទីស្រលាញ់ជានិច្ច លើសពីនេះទៅទៀត អ្នកនាងទូច ស្រល័ក្ខ ក៏និយមបង្ហោះរូបភាព បង្អួតសម្រស់ខ្លួនលើបណ្ដាញសង្គម ជាមួយឈុតសម្លៀកបំពាក់ថ្មីប្លែកផងដែរ។ ក្នុងនោះដែរ បើទោះបីតារាស្រីកូនមួយរូបនេះ មានវ័យកាន់តែជ្រេបន្តិចមែន តែរូបសម្ផស្សនៅតែស្អាតផូរផង់ និងគួរឲ្យទាក់ទាញមិនចេះចាស់សោះឡើយ។

ជាការពិត ទស្សនិកជន និងហ្វេនតារារូបនេះផ្ទាល់ធ្លាប់តែឃើញសម្រស់នាង និងបងស្រីបង្កើត តែមុននេះអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបម្ដាយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនសរសើរ ពីមុខមាត់ដ៏ស្រស់សោភារបស់ម្ដាយតារាស្រីរូបនេះគ្រប់គ្នា។ ម្យ៉ាងវិញទៀតរូបភាពត្រឹមពីរសន្លឹក ដែលតារាស្រីរូបនេះផុសនោះ ឃើញថា ម្ដាយនាងនៅតែក្មេងជាងវ័យ ទោះឈានដល់វ័យ ៦៥ឆ្នាំក៏ពិតមែន បើនិយាយពីការស្លៀកពាក់វិញស្រស់ឆើតឆាយឡើងខ្ញង់ មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
  អ្នកនាង ទូច ស្រីល័ក្ខ 
 ម្ដាយ អ្នកនាង ទូច ស្រីល័ក្ខ 
 ម្ដាយ អ្នកនាង ទូច ស្រីល័ក្ខ 
 ម្ដាយ អ្នកនាង ទូច ស្រីល័ក្ខ 
 ម្ដាយ អ្នកនាង ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T