តារាសម្តែងទាំងនេះ ល្បីខ្លាំង ក្រោយរាំតាម បទចម្រៀង Kpop (មានវីដេអូ)

//s9.kh1.co/95/956996e84f16a3bafa397b7af6d9fb62d89254ba.jpg
នារី

 ១៦-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រៅពីអាជីពជា តារាសម្ដែងល្បីឈ្មោះ ព្រមជាមួយទេពកោសល្យ តារាសម្ដែងទាំងនេះ ថែមទាំងអាចទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនៗ តាមរយៈ ការរាំតាមបទ ចម្រៀង Kpop។

កូរ៉េខាងត្បូង ៖ ហ្វេនៗ ដែលនិយមចូលចិត្ត មើលរឿងភាគកូរ៉េ ពិតជាបានស្គាល់ និងមានតារាក្នុងដួងចិត្ត របស់ខ្លួនហើយ ដែលពួកគេ សុទ្ធសឹងតែជា កំពូលតារាសម្ដែង ដែលមាន ទេពកោសល្យ  សម្ដែងបានគ្រប់តួអង្គ។  ជាពិសេសទៅទៀតនោះ គឺរូបសម្រស់ដ៏ស្រស់សោភា ស្អាតសង្ហា មានស្នាមញញឹមទាក់ទាញ ជាមួយនឹងភាពរួសរាយរាក់ទាក់ របស់ពួកគេ និងព្រមជាមួយភាពលេចធ្លោលើវិស័យភាពយន្ត បានធ្វើឲ្យតារាសម្ដែង ស្រី ប្រុស ទាំងនេះ កាន់តែល្បីឈ្មោះ ទទួលបានការគាំទ្រពីហ្វេនៗ លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាសម្ដែងទាំងនេះមិនត្រឹមតែមាន ទេពកោសល្យសម្ដែងប៉ុណ្ណោះទេ លើសពីនេះទៅទៀត គឺថែមទាំងពូកែរាំ បានយ៉ាងល្អទៀតផង។ សូមបញ្ជាក់ផងដែរថា តារាសម្ដែងកូរ៉េ ស្រីប្រុសទាំងនេះ រាំតាម បទចម្រៀង ក្រុម Kpop ល្បីៗទាំងនេះ បានយ៉ាងស្ទាត់ជំនាញ ដូចអ្នកអាជីព មិនចាញ់ ម្ចាស់បទក្រុម Kpop ឡើយ។

 តារាសម្ដែង ស្រីប្រុសមានឈ្មោះល្បីទាំងនេះកាន់តែ ទទួលបានប្រជាប្រិយភាព បន្ទាប់ពីរាំតាមបទចម្រៀង ក្រុមតារា Kpop ! (មានវីដេអូ)

តោះចង់ដឹងថា! តើតារាសម្ដែងកូរ៉េទាំងនេះ រាំបទចម្រៀង Kpop បានល្អយ៉ាងណានោះ?

សូមទស្សនាវីដេអូនិងការបង្ហាញដូចខាងក្រោម ៖

១. Park Bo Gum រាំបទ “Boy With Luv” ក្រុម BTS

លោក Park Bo Gum ជាតាសម្ដែងល្បីឈ្មោះ ដែលហ្វេនៗ កំពុងជក់ចិត្ត រឿង “Record Of Youth” របស់លោក។ តារាប្រុសរូបនេះ បានរាំបទចម្រៀង Kpop ជាច្រើន ជាពិសេសលោកបានទាក់ទាញប្រជាប្រិយភាពតាមរយៈ បទ “Boy With Luv” របស់ក្រុម BTS។ ពិសេសទៅទៀតនោះគឺ លោក Park Bo Gum ជាមិត្តភក្តិល្អ ជាមួយនឹង V ជាសមាជិក ក្រុម BTS ទៀតផង។

Park Bo Gum រាំបទ “Boy With Luv” ក្រុម BTS

២. Kim So Hyun  រាំបទ​ “Darling” ក្រុម Girls Day

តារាសម្ដែងស្រី Kim So Hyun បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះស្លៀកឈុតពណ៌ខៀវ មើលទៅដូចព្រះនាងក្នុងវិស័យសម្ដែង K-DramaKim So Hyun បានទាក់ទាញចិត្តអ្នកគាំទ្ររបស់នាងយ៉ាងខ្លាំង បន្ទាប់ពីឡើងរាំបទ “Darling” របស់ ក្រុម Girls Day

Kim So Hyun  រាំបទ​ “Darling” ក្រុម Girls Day

៣. Lee Jong Suk រាំបទ “New Face” របស់លោក PSY

តារាសម្តែង Lee Jong Suk មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈសម្ដែង លោកបានរាំបទចម្រៀងល្បី របស់ លោក PSY  ជាតារាមានឥទ្ធិពលនៅក្នុងវិស័យ Kpop ។ តារាប្រុសរូបនេះ បានក្លាយជាតួឯកប្រុស ក្នុងបេះដូងអ្នកគាំទ្រ បន្ទាប់លោកបានរាំបទ “New Face” របស់ PSY ដោយបញ្ចេញនូវ កាយវិការទាក់ទាញ និងមានស្នាមញញឹមលាយភាពខ្មាស់អៀន កាន់តែគួរឲ្យស្រលាញ់។

Lee Jong Suk រាំបទ “New Face” របស់លោក PSY

៤. Park Shin Hye រាំបទ “Gee” ក្រុម Girls Generation  

តារាសម្ដែង Park Shin Hye ដែលហ្វេនៗស្គាល់ព្រោះតែ តារាស្រីរូបនេះមាន ទេពកោសល្យខ្ពស់ក្នុងការសម្ដែង។ជាងនេះនេះទៅទៀត តារាស្រីរូននេះ នាងមិនមានពាក្យថាធ្វើមិនបានឡើយ ជាពិសេសនាងថែមទាំងពូកែច្រៀង និងរាំផងដែរ។ យ៉ាងណាមិញនៅក្នុងវីដេអូរាំមួយរបស់នាង ជាមួយនឹងបទ “Gee” ក្រុម Girls Generation  ហើយនាងមើលទៅដូចជារូបព្រះនាងដ៏ស្រស់ស្អាត។

Park Shin Hye រាំបទ “Gee” ក្រុម Girls Generation  

៥. Lee Dong Wook រាំបទ “TT” ក្រុម TWICE

ហ្វេនៗអាចនឹងមិនជឿ ប្រសិនបើមិនបាន ឃើញតារាសម្ដែងល្បី Lee Dong Wook រាំបទ Kpop  ដោយផ្ទាល់ទេនោះ។ កាលពី ខែមីនា ឆ្នាំ ២០១៧ កន្លងទៅ  Lee Dong Wook លោកពិតជាស្ទាក់ស្ទើរក្នុងការរាំបទ “TT” របស់ក្រុម TWICE ព្រោះដោយយសារ តែតារាប្រុសរូបនេះ មានភាពខ្មាស់អៀនបន្តិច ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី គ្រប់កាយវិការរាំរបស់លោក ពិតជា គួរឲ្យស្រលាញ់ណាស់។

Lee Dong Wook រាំបទ “TT” ក្រុម TWICE

៦. Lee Sung Kyung រាំបទ “Ddu Du Ddu Du” ក្រុម BLACKPINK និងបទ “Solo” Jennie សមាជិកក្រុម BLACKPINK

ជាមួយគ្នានេះដែរ តារាសម្ដែងស្រី Lee Sung Kyung ដ៏មានទេពកោសល្យ លើវិស័យសិល្បៈសម្ដែងរូបនេះ ក៏ជាតួអង្គក្នុងរឿង “Record of Youth” តារាស្រី​រូបនេះបានធ្វើឲ្យហ្វេនៗ ប្លែកភ្នែកកាន់តែខ្លាំងបន្ទាប់ពីនាង ទៅសម្ដែងក្បាច់រាំ បទ “Ddu Du Ddu Du” ក្រុម BLACKPINK និងបទ “Solo” របស់ Jennie សមាជិកក្រុម BLACKPINK ក្នុងកម្មវីធិ Fan-meet នៅតៃវ៉ាន់ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែទេពកោសល្យ របស់តារាស្រីរូបនេះ គឺគ្មានអ្វីដែលនាងធ្វើមិនបានឡើយ។

 Lee Sung Kyung រាំបទ “Ddu Du Ddu Du” ក្រុម BLACKPINK និងបទ “Solo” Jennie សមាជិកក្រុម BLACKPINK

៧. Lee Joon Gi រាំបទ “TT” ក្រុម TWICE

ហ្វេនៗ ពិតជាដឹងហើយថា លោក Lee Joon Gi ជាក៏តារាសម្ដែងដែល មានឈ្មោះបោះសម្លេង មិនធម្មតាឡើយ ។ ក្រៅពីអាជីពជាតារាសម្ដែង ដ៏មានទេពកោសល្យ និងស្រស់សង្ហា លោកក៏មានជំនាញក្នុងការរាំផងដែរ។ តារាប្រុសរូបនេះ លោកបានឡើងឆាកសម្ដែងបទ “TT” ក្រុម TWICE  ដោយភាពជឿជាក់ ធ្វើឲ្យហ្វេនៗ រីករាយជាមួយ និងគាំទ្រតារាសម្ដែងរូបនេះកាន់តែខ្លាំងថែមទៀត។

Lee Joon Gi រាំបទ “TT” ក្រុម TWICE

. Park Hae Jin រាំបទ “Gee” ក្រុម Girls Generation

មួយវិញទៀត តារាសម្ដែង លោក Park Hae Jin មិនត្រឹមតែបានសរសើរ រៀបរាប់ពីក្បាច់រាំរបស់ Kpop ក្រុម Girls Generation ប៉ុណ្ណោះទេ តារាប្រុសរូបនេះថែមទាំងយកបទ “Gee”​ មកសម្ដែងទៀតផង​។  ហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ការសម្ដែងរបស់លោក ជាពិសេសទៅទៀតនោះគឺ Park Hae Jin កាន់តែទទួលបានការគាំទ្រខ្លាំងថែមទៀតទៅលើ ការរាំរបស់លោក៕

Park Hae Jin រាំបទ “Gee” ក្រុម Girls Generation
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T