ចិត្តបានណាស់ ចោម ច័ន្ទ ឧបត្ថម្ភអង្ករ ១តោនជូនកងកម្លាំងជួយពលរដ្ឋ ជួបគ្រោះទឹកជំនន់

//s9.kh1.co/fb/fbc76f9a3f781f5b74ec56896f30e42711775620.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយបានឃើញខាងកងកម្លាំងជាច្រើនចុះជួយដល់ជាប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ អ្នកនាង ចោម ច័ន្ទ បានឧបត្ថម្ភអង្ករ ១តោនជូនកងកម្លាំងបំពេញភារកិច្ចជួយប្រជាពលរដ្ឋផងដែរ។

ភ្នំពេញ៖ តារាហ្វេសប៊ុកស្រីដ៏មានឈ្មោះល្បីល្បាញ អ្នកនាង ចោម ច័ន្ទ បច្ចុប្បន្ន កំពុងជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ដោយការលក់នៅផលិតផលថែរក្សាសម្រាស់តាមប្រព័ន្ធអនឡាញផងដែរ។ ក្រោយមុខរបរកាន់តែរលូនទៅមុខ គេសង្កេតឃើញជីវិតរស់នៅសព្វថ្ងៃរបស់នាង បានប្រើជីវិតយ៉ាងហាយសូរ ថែមទាំងរស់នៅក្នុងផ្ទះស្កឹមស្កៃ និងមានរថយន្តទំនើបជិះទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើទោះបីជានាងត្រឹមជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់តែ អ្នកនាង ចោម ច័ន្ទ តែងតែចំណាយថវិកាផ្ទាល់ខ្លួនធ្វើរឿងសប្បុរសធម៌ជួយទៅកាន់ជនក្រីក្រ និងជនចាស់ជរាផងដែរ បើតាមការឃើញសកម្មភាពបង្ហោះលើបណ្ដាញសង្គមពីមុនមក។ ក្នុងនោះដែរ ខណៈពេលប្រទេសកម្ពុជាមានខេត្តក្រុងមួយចំនួនកំពុងជួបគ្រោះដោយសារទឹកជំនន់ នាងក៏បានឧបត្ថម្ភអង្ករ ១តោនជូនកងកម្លាំងក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានបំពេញភារកិច្ច លះបង់កម្លាំងកាយចិត្ត ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទឹកជំនន់ នៅខណ្ឌដង្កោទាំងថ្ងៃទាំងយប់ផងដែរ។

គួរបញ្ជាក់ផងដែរថា បើទោះបីតារាហ្វេសប៊ុកស្រីរូបនេះ និយមស្លៀកពាក់ស៊ិចស៊ីលិចលើលិចក្រោម ចូលចិត្តបង្អួតរូបសម្ផស្សឆើតឆាយ តែនាងនៅមានទឹកចិត្តគិតពីប្រជាទេសជាតិ ជាពិសេស តែងតែធ្វើរឿងល្អៗ ជួយដល់សង្គមជាញឹកញាប់ថែមទៀតផង។ លើសពីនេះទៅទៀត ក្រោយហ្វេនៗឃើញទង្វើល្អបែបនេះ ពួកគេបាននាំគ្នាសរសើរពីទឹកចិត្តដ៏ប្រពៃអ្នកនាង ចោម ច័ន្ទ គ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ 
ចោម ច័ន្ទ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T