ដល់កហ្មង! ក្មេងស្រីម្នាក់ បណ្ដើរខ្លាដើរលេងតាមផ្លូវយ៉ាងព្រងើយ ដូចគ្មានខ្លាចអីតិចសោះ (មានវីដេអូ)

//s9.kh1.co/f1/f1420a4e6e6b3f72231e2b8c3b795290a82570fd.jpg
សង្គម

 ១៦-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីម្នាក់ មកពីប្រទេសមុិកសុិក បានបង្ហាញពីសត្វខ្លាចិញ្ចឹមរបស់នាង ហើយថែមទាំងអួតថាមានកូនខ្លាតូចមួយក្បាលទៀតនៅឯផ្ទះរបស់នាង។

ម៉ិចស៊ិក៖ ថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្មេងស្រីម្នាក់ បានបង្ហាញសត្វខ្លាចិញ្ចឹមរបស់នាង ហើយថែមទាំងអួតថា មានកូនខ្លាតូចមួយក្បាលទៀតនៅឯផ្ទះរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈសកម្មភាពទាំងនោះ ត្រូវបានបុរសម្នាក់ ដែលជាមិត្តភក្ដិរបស់ឪពុកក្មេងស្រី បានថតទុកជាវីដេអូ ពេលដែលក្មេងស្រីរូបនោះកំពុងបណ្ដើរសត្វខ្លាដំបងមួយក្បាល នៅតាមផ្លូវលំមួយខ្សែ ដែលស្ថិតក្នុងទីក្រុង Guasave រដ្ឋ Sinaloa កាលពីថ្ងៃទី១៣ ខែតុលាដើមសប្ដាហ៍នេះ។

នៅក្នុងឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា ក្មេងស្រីរូបនោះ បានចាប់ផ្ដើមដើរបកក្រោយវិញ មុនពេលបុរសម្នាក់បានបើកឡានហើយឈប់មុខផ្ទះរបស់នាង រួចសួរនាំពីឪពុករបស់នាងនៅឯណា។ ហើយបុរសរូបនោះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញបែបនេះ និងមិនត្រឹមតែប៉ុណ្ណោះ រូបគាត់ក៏ចង់ទៅដល់ផ្ទះរបស់ក្មេងស្រីផ្ទាល់តែម្ដង បន្ទាប់ពីនាងអះអាងថានៅមានខ្លាតូចមួយក្បាលផ្សេងទៀត។

គួរឲ្យដឹងដែរថា សត្វខ្លាដំបង គឺជាប្រភេទសត្វកម្រក្នុងប្រទេសម៉ិចស៊ិក ដែលត្រូវបានចុះក្នុងបញ្ជី និងហាមឃាត់ចំពោះការចិញ្ចឹមខុសច្បាប់។ ជាក់ស្ដែង កាលពីខែឧសភាកន្លងទៅ អាជ្ញាធរនៅភាគខាងជើងរដ្ឋ Jaliso ក៏រឹបអូសបានសត្វខ្លាដំបងចំនួនក្បាលផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
ក្មេងស្រីដែលបណ្ដើរខ្លាដើរលេង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T