ស្ត្រីម្នាក់នេះ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីត្រូវប្ដីចាប់ឃុំក្នុងបន្ទប់ទឹកអស់រយៈពេលជាច្រើនខែ (មានវីដេអូ)

//s9.kh1.co/0c/0c70455cfb784bebecaf487b98403847b9c1d81c.jpg
សង្គម

 ១៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មានអាយុ៣៥ឆ្នាំ ត្រូវបានបុរសជាប្ដីចាប់ឃុំក្នុងបន្ទប់ទឹកអស់រយៈពេល១៨ខែ ហើយត្រូវបានប៉ូលិស និងមន្ត្រីសុខុមាលភាពក្នុងភូមិជួយសង្គ្រោះកាលពីថ្ងៃអង្គារទី១៣ ខែតុលាដើមសប្ដាហ៍នេះ។

ឥណ្ឌា៖ ស្ត្រីម្នាក់ មិនបញ្ចេញឈ្មោះ មានអាយុ៣៥ឆ្នាំ ត្រូវបានបុរសជាប្ដីចាប់ឃុំក្នុងបន្ទប់ទឹកអស់រយៈពេល១៨ខែ ហើយត្រូវបានប៉ូលិស និងមន្ត្រីសុខុមាលភាពក្នុងភូមិ Panipat នៅទីក្រុង Delhi ជួយសង្គ្រោះកាលពីថ្ងៃអង្គារទី១៣ ខែតុលាដើមសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បុរសជាប្ដីឈ្មោះ Naresh Kumar បានចាប់បង្ខំឲ្យប្រពន្ធរស់នៅក្នុងបន្ទប់ទឹកទំហំយ៉ាងតូចចង្អៀត និងមានថ្ងៃខ្លះបង្អត់អាហារប្រពន្ធទៀតផង។ ហើយការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកស្រុក បានរាយការណ៍ទៅកាន់មន្ត្រីការពារស្ត្រីក្នុងស្រុក និងជូនដំណឹងបន្ដទៅកាន់ប៉ូលិសតែម្ដង។

លុះពេលចុះទៅដល់ គេបានប្រទះឃើញស្ត្រីរងគ្រោះដេកនៅលើឥដ្ឋបបន្ទប់ទឹកយ៉ាងអណោចអធ័ម ដោយស្ថិតក្នុងសភាពទន់ខ្សោយ រហូតដល់ដើរមិនរួចផងដែរ។

ប្រភពបានបន្ដទៀតថា ស្ត្រីរងគ្រោះ បានរៀបការជាមួយនឹងប្ដីអស់រយៈពេល១៧ឆ្នាំមកហើយ និងសព្វថ្ងៃនេះ មានកូនចំនួន៣នាក់ ដែលមានអាយុចន្លោះពី១១ឆ្នាំ ដល់១៥ឆ្នាំ។

ជុំវិញករណីខាងលើនេះ បុរសជាប្ដីបានអះអាងថា ប្រពន្ធរបស់ខ្លួនមានជំងឺផ្លូវចិត្ត ហើយនៅពេលមន្ត្រីការពារស្ត្រីក្នុងស្រុក ស្នើសុំឯកសារបញ្ជាក់ពីជំងឺរបស់ប្រពន្ធ ខាងប្ដីមិនមានអ្វីមកបញ្ជាក់ឡើយ។

យ៉ាងណាមិញ មន្ត្រីការពារស្ត្រីក្នុងស្រុក បានព្យាយាមនិយាយជាមួយនឹងស្ត្រីរងគ្រោះផងដែរ ដោយកត់សម្គាល់ឃើញថា នាងមិនមានជំងឺផ្លូវចិត្ត ដូចដែលប្ដីអះអាងឡើយ។ ហើយនាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព មុនពេលបញ្ជូនឲ្យបងប្អូនជីដូនមួយរបស់នាងមើលថែ។ ចំណែកប្ដីរបស់នាងវិញ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ត្រីរងគ្រោះនៅក្នុងបន្ទប់ទឹក
ស្ត្រីរងគ្រោះនៅក្នុងបន្ទប់ទឹក
សកម្មភាពជួយសង្គ្រោះ
សកម្មភាពជួយសង្គ្រោះ
សកម្មភាពជួយសង្គ្រោះ
សកម្មភាពជួយសង្គ្រោះ
វីដេអូដែលបង្ហាញពីស្ត្រីរងគ្រោះ បន្ទាប់ពីជួយសង្គ្រោះហើយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T