វ៉ាវ! MV បទចម្រៀង «ពិភពលោកយើងតែមួយ» របស់សែលកាតដែលទើបនឹងចេញ បង្កប់អត្ថន័យជ្រាលជ្រៅស្តាប់ហើយមានកម្លាំងចិត្ត! (មានវីដេអូ)

//s9.kh1.co/2b/2bd29c20a8c6e0b22bda7537e02a58e97da1ffd9.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយនូវ MV បទចម្រៀងថ្មីដ៏ពីរោះរណ្តំមួយបទដែលមានចំណងជើងថា៖ «ពិភពលោកយើងតែមួយ»។

ភ្នំពេញ៖ ស្របពេលដែលស្ថានភាពទឹកជំនន់នៅកម្ពុជាកំពុងតែហក់ឡើងយ៉ាងខ្លាំង នៅមុននេះបន្តិច ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយនូវ MV បទចម្រៀងថ្មីដ៏ពីរោះរណ្តំមួយបទដែលមានចំណងជើងថា៖ «ពិភពលោកយើងតែមួយ» បង្កប់អត្ថន័យជាមួយការស្រលាញ់ ការតស៊ូសាមគ្គីពួតដៃគ្នាជាធ្លុងមួយ ដើម្បីលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក នៅក្នុងគ្រាមានអាសន្នទឹកជំនន់ជន់លិចដ៏លំបាកនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែអត្ថន័យទេ ប៉ុន្តែបទភ្លេងទៀតសោតក៏ពីរោះស្តាប់ហើយព្រឺសម្បុរ និងមានកម្លាំងចិត្តដើម្បីតស៊ូជំនះឧបសគ្គលើទឹកជំនន់នេះទៅមុខទៀតទាំងអស់គ្នា។​

បទនេះត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញ និងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរ។ ដើមឡើយដោយមានបំណងដើម្បីជាការជម្រុញទឹកចិត្ត និងការអបអរភាពប្រសើរឡើងវិញ ពីជម្ងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ប៉ុន្តែគម្រោងនេះត្រូវបានផ្តើមដាក់ឱ្យបើកដំណើរការមុនការគ្រោងទុក ជាមួយគោលបំណងដើម្បីផ្សព្វផ្សាយនូវភាពវិជ្ជមាន និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈកម្មវិធីបរិច្ចាគថវិកានៅក្នុងគ្រាលំបាក។

«ពិភពលោកយើងតែមួយ» ត្រូវបានបកស្រាយរួមគ្នារវាងព្រះនាងតូច នរោត្ដម ជេនណា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា មាស សុខសោភា លោក ខាន់ ជែមស៍ លោក ហេង ពិទូ អ្នកនាង ខាត់ សុឃីម លោក ចេន និងកញ្ញា អ៊ីវ៉ា ផងដែរ។

តាមការឱ្យដឹងពីក្រុមហ៊ុនសែលកាត បទចម្រៀងនេះ គឺជាវីដេអូដែលមានគុណភាពខ្ពស់ក្រោមការផលិតឡើងយ៉ាងយកចិត្តទុកដាក់ និងសម្រិតសម្រាំងយ៉ាងខ្លាំងមិនចំឡងគេ ក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង ៨ដួង។

  កញ្ញា មាស សុខសោភា
  កញ្ញា មាស សុខសោភា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
  ព្រះនាងតូច នរោត្ដម ជេនណា
  ព្រះនាងតូច នរោត្ដម ជេនណា
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
លោក ហេង ពិទូ 
លោក ហេង ពិទូ 
លោក ចេន
លោក ចេន
លោក ខាន់ ជែមស៍
លោក ខាន់ ជែមស៍
តារារួមគ្នា
តារារួមគ្នា
  បទ «ពិភពលោកយើងតែមួយ»
  បទ «ពិភពលោកយើងតែមួយ»

តោះចង់ដឹងថា បទ «ពិភពលោកយើងតែមួយ» ពីរោះ និងមានអត្ថន័យជ្រាលជ្រៅស្តាប់ហើយព្រឺសម្បុរខ្លាំងយ៉ាងណានោះមកទស្សនា MV ផ្លូវការរបស់យើងដូចខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T