ស្ដីឲ្យកូនស្រីតិចសោះ ស្រាប់តែសុនខចេញមុខការពារ គ្រហឹមញេញធ្មេញ និងសម្លក់ដាក់ស្ត្រីជាម្ដាយ (មានវីដេអូ)

//s9.kh1.co/e2/e275f7e43bc03d65317407dde2cd8a5908d4e950.jpg
សង្គម

 ១៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីតូចម្នាក់ បានឈរស្រែកយំ ក្បែរសុនខពណ៌ត្នោត ខណៈពេលដែលម្ដាយស្ដីបន្ទោសឲ្យ បន្ទាប់ពីលេងក្រែមលាបមុខរបស់ម្ដាយ ដែលម្ដាយទុកចោល។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយ នូវសកម្មភាព សុនខមួយក្បាលចេញមុខការពារ ក្មេងស្រីតូចម្នាក់ ពីម្ដាយដែលកំពុងស្ដីបន្ទោសឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយស្ត្រីជាម្ដាយផ្ទាល់ ដែលមាននាមត្រកូលថា ស៊ុន អាយុ៣២ឆ្នាំ រស់នៅក្នុងទីក្រុង Xuzhou ភាគខាងកើតប្រទេសចិន ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ក្មេងស្រីតូច បានឈរស្រែកយំ ក្បែរសុនខពណ៌ត្នោតមួយក្បាល ខណៈពេលដែលអ្នកស្រីស៊ុន ស្ដីបន្ទោសអំពីការធ្វើឲ្យក្រែមលាបមុខរបស់គាត់ខូចខាត។ បន្ទាប់មក អ្នកស្រីបានបន្ដស្ដីបន្ទោសដដែល ដោយរុញ.កសុនខបន្ដិច និងចង្អុលមុខវា ក៏ស្រាប់តែវាញេញធ្មេញដាក់គាត់តែម្ដង។

បន្ថែមពីនេះទៀត សុនខ បានយកក្រញំរបស់វា ទៅតោងជាប់ចង្កេះក្មេងស្រីតូច និងដៀងភ្នែកសម្លក់ដាក់អ្នកស្រីស៊ុន ហើយដាក់ក្បាលរបស់វាទៅលើដៃក្មេងស្រីតូច ដែលហាក់មើលទៅដូចជាកំពុងការពារក្មេងស្រីតូចអីចឹង។

ទន្ទឹមនឹងនេះដែរ អ្នកស្រី ស៊ុន បានរៀបរាប់ឲ្យដឹងថា អ្នកស្រី ទើបតែទិញក្រែមលាបមុខ ហើយក៏ទុកចោលនៅបន្ទប់ទទួលភ្ញៀវ ដើម្បីប្រញាប់ទៅរៀបចំអាហារថ្ងៃត្រង់។ លុះពេលត្រលប់មកយកក្រែមលាបមុខវិញ ទើបឃើញថាកូនស្រីបានហែកប្រអប់ និងបើកគំរបលេងបាត់ទៅហើយ។ ឃើញដូច្នេះ អ្នកស្រីពិតជាក្រៀមក្រំ បូករួមទាំងខឹងផងដែរ ហើយកូនស្រីក៏បានស្រែកយំ ដោយសារតែគាត់ស្ដីឲ្យ ប៉ុន្ដែកំហឹងត្រូវបានរំសាយអស់ នៅពេលដែលសុនខចូលមកការពារកូនស្រី។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខាងលើនេះ ទទួលបានការចុច Like យ៉ាងច្រើននៅលើបណ្ដាញសង្គម Tik Tok។ ហើយក៏មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វីដេអូនេះ ហាក់ដូចជាកាត់ត ដែលអ្នកស្រី ស៊ុនអាចនឹងរៀបចំឲ្យសុនខតោងចង្កេះកូនស្រី ហើយលើសពីនេះទៀត សុនខមិនបានការពារកូនស្រីឡើយ គឺត្រង់ឈុតញេញធ្មេញ ដោយសារតែវាខឹងអ្នកស្រី ស៊ុនរុញ.កវាប៉ុណ្ណោះ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
កូនស្រីរបស់អ្នកស្រី ស៊ុន និងសុនខ
អ្នកស្រី ស៊ុន និងសុនខ
អ្នកស្រី ស៊ុន និងសុនខ
ក្រែមលាបមុខរបស់អ្នកស្រី ស៊ុន
ក្រែមលាបមុខរបស់អ្នកស្រី ស៊ុន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T