ប្រទេសចំនួន៨បានចូលរួមជាមួយកម្មវិធី ការបញ្ជូនមនុស្សទៅឋានព្រះចន្ទឆ្នាំ២០២៤ ប៉ុន្តែរុស្ស៊ីបដិសេធ មិនព្រមចូលជាសមាជិក

//s9.kh1.co/e6/e6ae2bc6b55a86075c6313b3520f060d348c43bb.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កម្មវិធីនេះពឹងផ្អែកលើភាពជាដៃគូ ទាំងអន្តរជាតិនិងពាណិជ្ជកម្ម ដើម្បីបង្កើតនិរន្តរភាពនិងភាពយូរអង្វែង។

បរទេស៖ ប្រទេសចំនួនប្រាំបីបានចុះហត្ថលេខាក្នុងការចូលជាសមាជិក កម្មវិធី Artemis Accords របស់អង្គការណាសា នៅក្នុងអំឡុងពេលសមាជអវកាសអន្តរជាតិ លើកទី៧១ នៅក្នុងសប្ដាហ៍នេះ។ ប្រទេសទាំងនេះរួមមាន អូស្ត្រាលី កាណាដា អ៊ីតាលី ជប៉ុន លុចសំបួ អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការណាសាបានចេញផ្សាយកិច្ចព្រមព្រៀងកម្មវិធី Artemis Accords ដើម្បីបង្កើតក្របខ័ណ្ឌគោលការណ៍ សម្រាប់ការធ្វើផែនការប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ សម្រាប់ការធ្វើដំណើររបស់មនុស្សជាតិ ទៅកាន់ឋានព្រះចន្ទសាជាថ្មី។ វាមានរយៈពេលជាងមួយឆ្នាំ ចាប់តាំងពីអង្គការណាសានិងអភិបាល Bridenstine បានបញ្ចេញ Artemis ដែលជាកម្មវិធីបន្ទាប់ក្នុងការបញ្ជូនស្ត្រីដំបូងគេនិងបុរសផងដែរ ទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤។

គេនឹងបញ្ជូនមនុស្ស ឡើងទៅឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤
គេនឹងបញ្ជូនមនុស្ស ឡើងទៅឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤

កម្មវិធីនេះពឹងផ្អែកលើភាពជាដៃគូ ទាំងអន្តរជាតិនិងពាណិជ្ជកម្ម ដើម្បីបង្កើតនិរន្តរភាពនិងភាពយូរអង្វែង។ វាទំនងថា មានប្រទេសជាច្រើនទៀតនឹងចុះហត្ថលេខានិងចូលរួមកិច្ចព្រមព្រៀងជាមួយកម្មវិធី Artemis Accords នៅពេលខាងមុខ។

ក្នុងអំឡុងពេលសមាជ នៅសប្ដាហ៍នេះ លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបង្ហាញថា បច្ចុប្បន្ននេះរុស្សីកំពុងបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពីព្រោះវាមានលក្ខណៈឲ្យតម្លៃទៅលើសហរដ្ឋអាមេរិកពេក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T