ជួយគ្នាក្នុងគ្រាមានអាសន្ន! តារាខ្មែរទាំងនេះ ទឹកចិត្តល្អចំណាយថវិកា ជួយពលរដ្ឋ ជួបគ្រោះទឹកជំនន់

//s9.kh1.co/e8/e8fbbab2546019f78aee105e4e2c494b6029486b.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជាសិល្បករ សិល្បការិនីប្រចាំប្រទេសទេ តែតារាខ្មែរទាំងនេះ តែងតែជួយទាំងទឹកចិត្ត និងថវិកា ផ្ទាល់ខ្លួនឲ្យតែប្រជាពលរដ្ឋមានទុក្ខលំបាកជានិច្ច។

ភ្នំពេញ៖ ចាប់តាំងពីឈានចូលខែតុលាមកនេះ គេសង្កេតឃើញហាក់បីជាមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ម្យ៉ាងវិញទៀត នៅគ្រប់បណ្ដាខេត្តនានាត្រូវបានជន់លិច បង្ករឲ្យមានផលប៉ះពាល់ទៅលើសុខសុវត្ថិភាព មិនថាការរស់នៅ ឬការធ្វើដំណើរប្រចាំថ្ងៃនោះទេ។ បើងាកទៅមើលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋវិញ ត្រូវបានទឹកលិច ដែលប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀសចេញភ្លាមៗ ទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីពេលនេះ ទឹកជំនន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាចធ្វើឲ្យប្រជាពលរដ្ឋមិនបានបំពេញការងារ ខូចខាតទ្រព្យសម្បត្តិ តែគេឃើញមានសប្បុរសជន និងកងកម្លាំង​អន្តរាគមន៍​អធិការដ្នាននគរបាលខេត្តក្រុងជាច្រើនចុះទៅជួយ ហើយមើលពីទុក្ខធុរៈលំបាក ស្របពេលទឹកជនន់លិចគ្រប់កន្លែងយ៉ាងដូច្នេះ។ ក្នុងនោះដែរ ក៏មានសិល្បករ សិល្បការិនីជាច្រើនរូបបានផ្ដល់នៅថវិកាផ្ទាល់ខ្លួន ជួយទៅកាន់ប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ផងដែរ។

ជាក់ស្ដែង ថ្ងៃនេះផ្ទាល់ គេក៏ឃើញមានតារាខ្មែរល្បីៗជាច្រើន បានសហការគ្នា ចំណាយទឹកប្រាក់បន្ថែមជាច្រើន ទៅតាមលទ្ធភាព និងទឹកចិត្តជ្រះថ្លារៀងខ្លួន ជួយទៅកាន់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់បន្តទៀត។ ដែលនេះអាចនិយាយបានថា ជាកម្លាំងសាមគ្គីមួយដ៏ល្អ ស្របពេលឃើញជនជាតិខ្លួនមានទុក្ខលំបាក ចេះជួយគ្នាក្នុងគ្រាមានអាសន្នយ៉ាងដូច្នេះ។ ក្រោយពេលឃើញ សិល្បករ សិល្បការិនីជាច្រើនដួងនេះ បានបរិច្ចាគថវិការួចមក មានហ្វេនៗ និងមហាជនជាច្រើនបានសម្ដែងនៅក្ដីរំភើប និងអរគុណពីទឹកចិត្តប្រពៃថ្លៃថ្លាមួយនេះគ្រប់គ្នាតែម្ដង ហើយតារាខ្មែរទាំងនោះមានដូចជា៖ 

១៖ កញ្ញា សុខ ពិសី 

  កញ្ញា សុខ ពិសី 
  កញ្ញា សុខ ពិសី 

២៖ លោក ឆន សុវណ្ណរាជ

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ

៣៖ អ្នកនាង ទៀងមុំ សុធាវី និងស្វាមី

  អ្នកនាង ទៀងមុំ សុធាវី និងស្វាមី
  អ្នកនាង ទៀងមុំ សុធាវី និងស្វាមី

៤៖ លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា

  លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា
  លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា

៥៖ កញ្ញា ដួង ហ្សូរីដា

  កញ្ញា ដួង ហ្សូរីដា
  កញ្ញា ដួង ហ្សូរីដា

៦៖ លោក នី រតនា និងភរិយា

  លោក នី រតនា និងភរិយា
  លោក នី រតនា និងភរិយា

៧៖ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

៨៖ យាយសួយ និងកញ្ញា នី មុន្នីនាថ

យាយសួយ និងកញ្ញា នី មុន្នីនាថ
យាយសួយ និងកញ្ញា នី មុន្នីនាថ

៩៖ លោកបណ្ឌិត ផែ សវណ្ណារិទ្ធ ជាមួយភរិយា និង ពិធីករលោក សុខ រ៉ាស៊ី

  លោកបណ្ឌិត ផែ សវណ្ណារិទ្ធ ជាមួយភរិយា និង ពិធីករលោក សុខ រ៉ាស៊ី
  លោកបណ្ឌិត ផែ សវណ្ណារិទ្ធ ជាមួយភរិយា និង ពិធីករលោក សុខ រ៉ាស៊ី

១០៖ លោក ចា រិទ្ធី

  លោក ចា រិទ្ធី
  លោក ចា រិទ្ធី

១១៖ នាយក្រឹម និងកញ្ញា ឃុត សោភា

នាយក្រឹម និងកញ្ញា ឃុត សោភា
នាយក្រឹម និងកញ្ញា ឃុត សោភា

១២៖ កញ្ញា វី ឌីណែត និងកញ្ញា ឌី សូនីត្តា 

  កញ្ញា វី ឌីណែត និងកញ្ញា ឌី សូនីត្តា 
  កញ្ញា វី ឌីណែត និងកញ្ញា ឌី សូនីត្តា 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T